ឥណ្ឌា៖ ផ្ទះដែលមានកម្ពស់២៧ជាន់នេះ ត្រូវបានគេវាយតម្លៃហាងឆេងនៃទីផ្សារអចលនទ្រព្យរបស់វាថាជាផ្ទះមួយដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ដែលតម្លៃនឹងអាចកើនដល់ប្រមាណ១.៣ពាន់លានដុល្លារ។ លើសពីនេះទៅទៀត នៅក្នុងផ្ទះដែលមានកម្ពស់១៧៣ម៉ែត្រនេះម្ចាស់ផ្ទះបានជួលអ្នកបម្រើឆ្វេងស្ដាំសរុប៦០០នាក់ ដើម្បីឲ្យមកសម្អាតផ្ទៃក្រៅក្នុងនៃបរិវេណផ្ទះទាំងមូល។ អ្វីដែលជារឿងដ៏គួរឲ្យហួសចិត្តនោះគឺសមាជិកគ្រួសារដែលរស់នៅក្នុងផ្ទះនេះមានត្រឹមតែ៥នាក់ប៉ុណ្ណោះ។ 

អាគារAntiliaដែលមានកម្ពស់១៧៣ម៉ែត្រ

គួរបញ្ជាក់ថាផ្ទះដែលមានទ្រង់ទ្រាយដូចអគារនេះមានឈ្មោះ Antilia មានទីតាំងស្ថិតនៅក្នុងទីក្រុងមុមបៃ គឺជាកម្មសិទ្ធិរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ដែលជាអ្នកជំនួញដ៏មានភាពល្បីល្បាញម្នាក់ក្នុងចំណោមអ្នកជំនួញផ្សេងទៀតក្នុងប្រទេសឥណ្ឌា។ បើយើងក្រឡេកទៅមើលការដេគ័ររបស់ផ្ទះនេះវិញ យើងឃើញថាវាពិតជាអស្ចារ្យជាមួយនឹងកន្លែងដែលអាចចុះចតឧទ្ធម្ភាគចក្រ (helicopter) ដល់ទៅបីកន្លែងផ្សេងគ្នាដែលមាននៅក្នុងផ្ទះ។ ជាមួយនឹងអាងទឹកដ៏ធំល្វឹងល្វើយនិងរោងកុនដ៏ទំនើបដែលមហាសេដ្ឋីឥណ្ឌារូបនេះបានច្នៃវាយកទៅដាក់នៅផ្ទៃខាងក្នុងនៃផ្ទះមួយពាន់លាននេះ។

កន្លែងសម្រាប់ចុះចតឧទ្ធម្ភាគចក្រ

លោក Ambani គឺជាស្ថាបនិកដែលបានបង្កើតរោងចក្រយក្សមួយដែលមានឈ្មោះថា Reliance Industries ដែលជាក្រុមហ៊ុនផលិតប្រេងនិងហ្គាសដ៏ធំមួយនៅឥណ្ឌា។ គួរបញ្ជាក់ថា Ambani គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី១៧ក្នុងប្រទេសឥណ្ឌា ក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀត។ លើសពីនេះទៅទៀតសព្វថ្ងៃស្ថាបនិកនៃក្រុមហ៊ុន Reliance Industries កំពុងរស់នៅជាមួយនឹងប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Nita និងកូនបង្កើតលោក៣នាក់ទៀត។

សមាជិកគ្រួសាររបស់លោក Ambani

គួររម្លឹកថាក្នុងឆ្នាំ២០១៧ លោក Ambani ត្រូវបានជាប់ឈ្មោះក្នុងទស្សនាវដ្ដី Forbes ដែលជាមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះល្បីម្នាក់ក្នុងប្រទេសឥណ្ឌាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៤ពាន់លានដុល្លារ

បើយោងតាមការមានប្រសាសន៍របស់ Ambani បានឲ្យដឹងថា "មូលហេតុដែលលោកសង់អគារ Antilia នេះឡើងព្រោះលោកចង់ឡើងទៅរស់នៅជាន់ខាងលើបង្អស់នៃអាគារនោះដើម្បីឲ្យលោកមានភាពងាយស្រួលគយគន់ពន្លឺព្រះអាទិត្យដែលចាំងទៅផ្ទៃខាងលើនៃអាគារ" 

ខាងក្រោមនេះគឺជារូបភាពនិងវីដេអូដែលបង្ហាញពីការដេក័រផ្នែកផ្សេងៗដែលមានក្នុងអគារ៖

អាគារនេះបានចំនាយពេល៧ឆ្នាំក្នុងការសាងសង់
ផ្ទៃខាងក្រៅនៃអាគារនាពេលយប់
ទ្រុងទ្រាយនៃអាគារទាំងមូល
អាគារនោះមានអ្នកបម្រើសរុប៦០០នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]