នៅថ្ងៃឆ្លងឆ្នាំ បានធ្វើឲ្យក្រុមគ្រួសារមួយបាត់បង់សមាជិកម្នាក់ ខណៈពេលថ្ងៃឈប់សំរាកនៅកោះ Borneo មា៉ឡេស៊ី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មានក្មេងប្រុសជនជាតិជប៉ុនម្នាក់ ឈ្មោះ Reo Ohta អាយុ៥ឆ្នាំ គឺជាកូនពៅក្នុងចំណោមបួននាក់ ក្នុងគ្រួសារ។ ខណៈពេលដែលក្មេងប្រុសនេះ កំពុងតែលេងទឹករាក់ៗ នៅមាត់ឆ្នេរ Kota Belud គេក៏ត្រូវបានទិចដោយខ្ញែសមុទ្រ (Jellyfish) ហើយក៏បានស្លាប់មួយនាទីក្រោយពេលដែរ ខ្ញែសមុទ្របានទិច។

ឪពុករបស់ក្មេងប្រុសនេះមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ២០១២ ទឹកសមុទ្រមានសភាពស្ងប់ Reo បានលេងទឹកជាមួយបងប្រុសរបស់គេ ដែលមានអាយុ ៨ឆ្នាំ ហើយកំពស់ទឹកប្រហែលជាមួយម៉ែត្រប៉ុណ្ណោះ។ ចំណែកឯម្ដាយរបស់ក្មេងរងគ្រោះ Inna Batwa មានប្រសាសន៍ថា គាត់បានឃើញឧប្បតិហេតុនេះ ដំបូងគាត់ឃើញកូនរបស់គាត់ដេកលេងនៅលើពោង ដែលអណ្ដែតលើផ្ទៃទឹក ស្រាប់តែរំពេចនោះ Reo ក៏បានស្រែក នៅពេលដែលគាត់ទៅដល់គាត់បានឃើញ ស្នាមទិចរបស់ខ្ញែសមុទ្រនៅត្រង់ជើងរបស់ Reo ប៉ុន្ដែគួរឲ្យសោកស្ដាយ បេះដូងរបស់គេបានឈប់ដំណើរការ។

ឪពុកម្ដាយរបស់ Reo ក៏បានបញ្ជូនគេទៅមន្ទីរពេទ្យ ប៉ុន្ដែនៅពេលដែលមកដល់លោកវេជ្ជបណ្ឌិតបានប្រាប់ថា Reo បានស្លាប់បាត់ទៅហើយ។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួច ឪពុករបស់ Reo មានប្រសាសន៍ថា សារធាតុ Vinegar CH3CO2H គឺជាថ្នាំម្យា៉ងដែលអាចបន្សាបពិសរបស់ ខ្ញែសមុទ្របាន ប៉ុន្ដែហេតុអ្វីបានជា គ្រូពេទ្យបែរជាយកខ្សាច់មកដុះនឹងមុខរបួសទៅវិញ ដែលនេះធ្វើរបួសកាន់តែធ្ងន់។ ឪពុករបស់ Reo មានប្រសាន៍បន្តថា គួរតែមានបង្រៀននូវវិធីទប់ស្កាត់ នៅពេលត្រូវការសង្គ្រោះបន្ទាន់។ សំណួរចុងក្រោយដែល ឪពុករបស់ Reo បានសួរទៅអ្នកការសែតគឺ ហេតុអ្វីបានជាគ្មានការព្រមានឲ្យប្រុងប្រយ័ត្ន ជាមួយនឹងសត្វខ្ញែសមុទ្រដ៏សាហាវនេះ?

តើប្រិយមិត្តយល់យ៉ាងណាចំពោះព្រឹត្តិការណ៍នេះ?





កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]