ភ្នំពេញ៖ ក្រោយពីត្រឡប់មកពីការសម្ដែងលើកដំបូង នៅប្រទេសកូរ៉េ កំពូលតារាចម្រៀងចាស់ឆ្នាំលោក ព្រាប សុវត្ថិ ព្រមជាមួយកូនប្រុសទាំង៣រូប ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ បងប្អូនខ្មែរយើងដែលរស់នៅទីនោះ។

តួយ៉ាង អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍នោះ ក្រៅពីមានទឹកដមសម្លេងពីរោះ ប៉ាកូនគ្រួសារលោក ព្រាប សុវត្ថិ ក៏មានស្ទីលតែងខ្លួនថ្មីៗ ប្លែកៗ គួរឲ្យទាក់ទាញមិនចាញ់តារាបរទេសមួយចំនួននោះទេ ។ 

ជាក់ស្ដែង មិនថា ម៉ូត​សក់ សម្លៀកបំពាក់ ស្បែកជើង គឺពិតជាលេចធ្លោស្រស់សង្ហាខ្លាំង ជាពិសេសទៅសម្ដែងក្រៅប្រទេសប៉ុន្មានថ្ងៃនេះ លោក និងកូនៗ បានរៀបចំខ្លួនយ៉ាងយកចិត្តទុកដាក់ ដោយម៉ូតមួយៗ មិនឲ្យជាន់ស្ទីលដដែលៗឡើយ ពិតជាគួរឲ្យសរសើរខ្លាំងណាស់។

គួួររម្លឹកដែរថា លោក ព្រាប សុវត្ថិ និងកូនៗដែលរូមមាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ សុវត្ថិ សិរីវុឌ្ឍ បានចេញទៅសម្ដែងនៅប្រទេសកូរ៉េជាលើកដំបូង ជាមួយមិត្តរួមអាជីព ជាច្រើនរូបទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ កូនប្រុសច្បងរបស់លោក បានខាកខានការសម្ដែង ខណៈទៅដល់កូរ៉េភ្លាម សុវត្ថិ មុន្នីវណ្ណ បែរជាកើតមានជំងឺគ្រុនឈាមតែម្ដង៕

តោះបើចង់ដឹងច្បាស់ពីស្ទីលតែងខ្លូនរបស់ ព្រាប សុវត្ថិ និងកូនៗ តាមដានរូបភាពខាងក្រោមទាំងអស់គ្នា៖

ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ
ស្ទីលតែងខ្លួនឪកូន ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ