បរទេស៖ បញ្ហារវាងគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho និងខែ្សបម្រើ Paul Pogba ពេលនេះ កាន់តែមានភាពខ្លាំងឡើងៗហើយ ក្រោយពីគេប្រទះឃើញពួកគេទាំង២ តម្លើងសរសៃកដាក់គ្នា អំឡុងពេលហ្វឹកហាត់កាលពីយប់មិញនេះ។ 

Pogba និង Mourinho

Pogba បានប្រាប់ទៅដល់ថ្នាក់ដឹកនាំរបស់ Man Utd ថា រូបគេចង់ចាកចេញពីកីឡដ្ឋាន Old Trafford តាំងពី៧សប្ដាហ៍មុនមកម៉្លេះ ក្រោយពីទំនាក់ទំនងរវាងគេ និងគ្រូបង្គោលសញ្ជាតិព័រទុយហ្គាល់នេះ ចាប់ផ្ដើមមានភាពរង្គោះរង្គើ។

នៅក្នុងវីដេអូប្រមាណជិត១នាទីនោះ គឺបានបង្ហាញនូវសកម្មភាព Pogba ចូលក្នុងទីលានហ្វឹកហាត់ជាធម្មតា ប៉ុន្ដែពេលដែលឃើញលោក Jose Mourinho ចាប់ផ្ដើមនិយាយទៅលើគេ ខែ្សបម្រើមួយនេះបានធើ្វទឹកមុខមិនសប្បាយចិត្ដ និងមានភាពងឿយឆ្ងល់ ហើយក៏បាននិយាយបែបមិនពេញចិត្ដទៅដាក់ Jose ដែលធើ្វឲ្យមជ្ឈដ្ឋាននានាសន្និដ្ឋានថា ទំនាក់ទំនងរបស់ពួកគេទាំង២ កាន់តែពិបាកទៅ ពិបាកទៅហើយ។  

Pogba និង Mourinho

សូមបញ្ជាក់ផងដែរ ប៉ុន្មានខែចុងក្រោយនេះ មានរបាយការណ៍ជាច្រើនបានលើកឡើងថា ទំនាក់ទំនង Pogba និង Mourinho បានប្រេះឆា ប៉ុន្ដែជារឿយៗ ភាគីទាំងពីរតែងតែបដិសេធនូវរឿងនេះជានិច្ច គ្រប់ពេលដែលអ្នកសារព័ត៌មានបានចោទសួរ៕ 

Pogba និង Mourinho

ប្រភព៖ Telegraph

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]