ភ្នំពេញ៖ ឲ្យតែនិយាយដល់ឈ្មោះ លោកម៉េង ប៊ុនឡូ ប្រិយមិត្តដែលតែងតែតាមដានរឿងភាគខ្មែរល្បីៗ ប្រាកដជាស្គាល់ហើយថា លោកគឺជាតារាសម្តែងប្រុសដ៏ឆ្នើមមួយរូប ដែលលេចមុខនៅក្នុងរឿងជាច្រើន ដោយភាគច្រើនគឺជារឿងបែបបុរាណតែម្តង។

យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះឃើញថាតារារូបនេះហាក់ដូចជាស្ងាត់ នៅក្នុងសិល្បៈ ដោយមិនសូវលេចមុខ នៅក្នុងរឿងច្រើនដូចមុន តែទោះជាយ៉ាងណាលោកក៏ត្រៀមខ្លួនបញ្ចេញស្នាដៃម្តងទៀត នៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាស«កូនពស់កេងកង» នៅក្នុងពេលឆាប់ៗនេះដែរ។

ស្របពេលជាមួយគ្នានេះដែរ បើក្រឡេកទៅមើលជីវិតពិត របស់តារារូបនេះនាពេលបច្ចុប្បន្ននេះវិញ ឃើញថារាល់ពេលទំនេរលោកតែងតែនិពន្ធរឿង ឬចម្រៀងថ្មីៗ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានការងារជាច្រើននៅក្រៅប្រទេសផងដែរ ខណៈពេលដែលលោកទៅក្រៅប្រទេសជាច្រើនដង។

មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏មានមុខរបររកស៊ីផ្ទាល់ខ្លួន និងមានការរីកចម្រើនមិនណយនោះដែរ។ បន្ទាប់ពីបានឃើញដូច្នោះអ្នកគាំទ្រជាច្រើន សរសើរដល់រូបលោក ដែលទោះបីជាមិនសូវមានការងារដូចមុន តែលោកនៅតែមានមុខរបរក៏ដូចជាការងារផ្ទាល់ខ្លួន ក្រៅពីសិល្បៈដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកម៉េង ប៊ុនឡូ
លោកម៉េង ប៊ុនឡូ
លោកម៉េង ប៊ុនឡូ
លោកម៉េង ប៊ុនឡូ
លោកម៉េង ប៊ុនឡូ
លោកម៉េង ប៊ុនឡូ
លោកម៉េង ប៊ុនឡូ ក្នុងការងារសិល្បៈ
លោកម៉េង ប៊ុនឡូ ក្នុងការងារសិល្បៈ
លោកម៉េង ប៊ុនឡូ
លោកម៉េង ប៊ុនឡូ ក្នុងការងារនិពន្ធ
លោកម៉េង ប៊ុនឡូ ក្នុងការងារនិពន្ធ
លោកម៉េង ប៊ុនឡូ ក្នុងការងារនិពន្ធ
លោកម៉េង ប៊ុនឡូ ក្នុងការងារនិពន្ធ
មុខរបររកស៊ីរបស់លោក
មុខរបររកស៊ីរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង ប៊ុនឡូ