អ៊ីតាលី៖ ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុម Bologna ក្នុងលទ្ធផល ២-០ កាលពីយប់មិញ ដែលជាការឈ្នះ៧ដងជាប់គ្នាគ្រប់កម្មវិធី ជាលើកដំបូងដែលពួកគេធើ្វបានក្នុងរយៈពេល ៨៨ឆ្នាំចុងក្រោយ។ 

Juventus 2-0 Bologna

២គ្រាប់របស់ក្រុមជើងឯក៦សម័យជាប់ៗគ្នានៃពានលីកកំពូលអ៊ីតាលីនេះ អាចធើ្វបានដោយខែ្សប្រយុទ្ធឆ្នើម Dybala នាទី១១ ខណៈរំលងត្រឹម៥នាទី ពោលគឺនាទី១៦ ខែ្សបម្រើ Matuidi ធើ្វបានគ្រាប់ទី២។

យ៉ាងណាក្ដី ខែ្សប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Roanldo មិនអាចរកគ្រាប់បាល់ទី៣របស់ខ្លួនក្នុងលីក Serie A បាននោះទេ ក្នុងការប្រកួតខាងលើនេះ ប៉ុន្ដែកីឡាករវ័យ៣៣ឆ្នាំនេះ ក៏អាចបញ្ចូនបាល់ឲ្យមិត្ដរួមក្រុម Matuidi ស៊ុតគ្រាប់បាល់ទី២ ផងដែរ។

ជ័យជម្នះនេះ ២-០ នេះ ធើ្វឲ្យ Juventus ឈ្នះ៦ប្រកួតដំបូងក្នុងលីកជាប់ៗគ្នា មាន១៨ពិន្ទុពេញក្នុងតារាង Serie A និងការឈ្នះ១ប្រកួតបន្ថែមទៀត ក្នុងពានរង្វាន់ Champions League កាលពីសប្ដាហ៍មុន៕  

Juventus 2-0 Bologna
Juventus 2-0 Bologna
Juventus 2-0 Bologna
Juventus 2-0 Bologna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]