យោងតាមប្រភពពត៌មានរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា តារាចម្រៀង និង សម្តែង ដ៏ល្បីរបស់ប្រទេស កូរ៉េខាងត្បូង លោក រេន (Rain) ដែលកំពុងតែបំពេញភារកិច្ច បំរើកងទ័ពនោះ ពេលនេះ គាត់អាចនឹងត្រូវប្រឈមមុខ នឹងការពិន័យ ចំពោះការឈប់សំរាកញឹកញាប់ពេក។

តាមការឲ្យដឹងពី ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា Rain ទទួលបានថ្ងៃឈប់សំរាក ចំនួន ១៧ថ្ងៃ ជារង្វាន់លើកទឹកចិត្តក្នុងការបំពេញភារកិច្ច បានល្អ ប៉ុន្តែ គាត់បានឈប់លើសដល់ទៅ ១០ថ្ងៃទៅវិញ។ Rain ក៏បានចំណាយពេល ៤៤ថ្ងៃ ផ្សេងទៀតផងដែរ នៅខាងក្រៅជំរុំទ័ពរបស់ខ្លួន ធ្វើការងាររបស់គាត់ ដូចជា ហ្វឹកហាត់ការសម្តែង ថតចម្រៀង និង ហ្វឹកហាត់លើក្បាច់រាំ សំរាប់ព្រឹត្តិការណ៍នានា របស់កងទ័ព។

យ៉ាងណាមិញ ជាមួយនឹងថ្ងៃឈប់សំរាក ដែលគាត់ទទួលបាន ក្នុងកំឡុងពេលបំរើកងទ័ពនេះ សរុបមក Rain បានឈប់សំរាក ចាកចេញពីបន្ទាយ អស់ចំនួន ៩៤ថ្ងៃ មកហើយ ឬ ក៏អាចនិយាយបានថា មួយភាគប្រាំ នៃចំនួនសរុប ៤៥០ថ្ងៃ ដែលគាត់មានភារកិច្ច ត្រូវបំរើកងទ័ពនេះ។ ទោះជាយ៉ាងណា នេះជាការបំពានមួយ ក្នុងការជួរកងទ័ព ដែលមិនអាចមើលរំលងបានឡើយ ហើយគាត់នឹងត្រូវទទួលពិន័យ ទៅតាមកំហុស ដែលគាត់បានប្រព្រឹត្ត ពីគណៈកម្មការវិន័យ របស់កងទ័ព។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]