ភ្នំពេញ៖ដូចដែលប្រិយមិត្តបានជ្រាបហើយថា អ្នកនាង ទូច ស្រីល័ក្ខ តែងតែបម្រើអារម្មណ៍ ទស្សនិកជន តាមរយៈ បទចម្រៀងផ្សេងៗ មិនថាបែប មនោសញ្ចេតនា ឬ អប់រំនោះទេ ដល់ ពុកម៉ែ បងប្អូន បានស្ដាប់កម្សាន្តជានិច្ច ។

ជាក់ស្ដែង​ កាលពីយប់មិញនេះ ក្រុមរបស់ ទូច ស្រីល័ក្ខ ក៏មិនបានទុកយូរនោះដែរ ដោយពួកគេបានបញ្ចេញនូវបទចម្រៀងក្នុងឱកាស ភ្ជុំបិណ្ឌប្រពៃណីខ្មែរ ជាមួយបទចម្រៀងដែលមានចំណងជើងថា«ម្ចាស់ជីវិតកូនអើយ» ឃើញថាទទួលបានការគាំទ្រខ្លាំង ពីសំណាក់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក យ៉ាងច្រើន ។

ដោយក្នុងបទនោះដែរ បាននិយាយរៀបរាប់ពីជីវិតដែល ម្ដាយឪពុក និងកូន រស់នៅឆ្ងាយពីគ្នា ដោយអ្នកមានគុណទាំងពីរ ខំទាំងយប់ ទាំងថ្ងៃដើម្បីតែកូន ប្រុសស្រី ឲ្យរស់ស្រួល ទោះបីហត់យ៉ាងណាក៏ដោយ ក៏លោកទាំងពីរ នៅតែតស៊ូ មិនដែលឮមាត់នោះទេ ស្ដាប់ហើយ ស្ទើរតែទប់ទឹកភ្នែកមិនបាន៕

តោះដើម្បីជ្រាប ច្បាស់ទៅស្ដាប់ទាំងអស់គ្នា៖  

អ្នកនាង ទូច ស្រីល័ក្ខ
ក្រុម កម្សាត់ល័ក្ខ
ក្រុម កម្សាត់ល័ក្ខ
ក្រុម កម្សាត់ល័ក្ខ
ក្រុម កម្សាត់ល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ