កាលពីពេលថ្មីៗនេះ មនុស្សចំនួន ១៣នាក់ត្រូវបញ្ចូនទៅមន្ទីរពេទ្យ និងមនុស្ស២នាក់ផ្សេងទៀត បានស្លាប់ បន្ទាប់ពីហូបនំ Mochi ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ដែលជានំផលិតចេញពីប្រទេសជប៉ុន។

យោងតាមប្រភពព័ត៌មាន ស្ទ៉មភើ របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា មនុស្សវ័យចំនាស់សរុបចំនួន ១៥នាក់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី១ និងទី២ ខែមករា ឆ្នាំ២០១៣ ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ខណៈពេលពួកគាត់ហូបនំ Mochi ហើយក៏បានឈ្លក់ បង្កឲ្យស្លាក់ជាប់បំពង់ក។ ប្រភពដដែលបានបន្តទៀតថា មនុស្ស១៥នាក់ ដែលបានបញ្ចូនទៅមន្ទីរពេទ្យ ក្នុងនោះមាន២នាក់បានស្លាប់ ហើយមនុស្ស២នាក់ ដែលបានស្លាប់នោះ ម្នាក់មានអាយុ ៨៣ឆ្នាំ មកពីសង្កាត់ Suginami ប្រទេសជប៉ុន និងម្នាក់ទៀតមានអាយុ ៦៨ឆ្នាំ មកពីសង្កាត់ Shinagawa ប្រទេសជប៉ុន។

យ៉ាងណាម៉ិញ អាជ្ញាធរប្រចាំតំបន់នោះ ក៏ធ្លាប់បានដាស់តឿន និងប្រាប់ទៅដល់ មនុស្សវ័យចំនាស់ ដែលចូលចិត្តហូបនំ Mochi នេះដែរថា ត្រូវកាត់វាជាចំនិតតូចៗសិន និងត្រូវប្រុងប្រយ័ត្ន មុនពេលហូប ព្រោះវាមានភាពស្អិត ដែលពិបាកលេប។

សូមបញ្ជាក់ផងដែរថា នំ Mochi គឺជានំដែលគេពេញនិយមហូបណាស់ នៅក្នុងប្រទេសជប៉ុន និងប្រទេសសឹង្ហបុរី ដែលនៅពេលទំពារវាទៅ មានលក្ខណៈស្អិតៗដូចស្ករកៅស៊ូ ដែលវាធ្វើឡើងពីអង្ករ។







ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]