(ភ្នំពេញ)៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី និយមបញ្ចេញភាពសិចស៊ី កញ្ញា ទេព បូព្រឹក្ស ទើបតែបានបញ្ចេញ នូវស្នាដៃបទចម្រៀងថ្មី មានចំណងជើងថា «DON’T TALK BOUT HATERS» បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ ទទួលរងនូវការរិះគន់ ពីសំណាក់ទស្សនិកជន ខណៈដែលចម្រៀងមួយបទនេះ កំពុងតែមានការទាក់ទាញខ្លាំង ជាពិសេសទៅលើអត្ថន័យ ពោលគឺចម្រៀងរបស់កញ្ញា ទេពបូព្រឹក្ស និពន្ធ និងបកស្រាយឡើង ក្នុងបំណង ថាឲ្យអ្នកដែលចាំតែរិះគន់នាងតែម្ដង។

យ៉ាងណាមិញ គ្រាន់តែបទចម្រៀងនេះ បង្ហោះនៅលើបណ្ដាញសង្គមភ្លាម ស្រាប់តែតារាចម្រៀងប្រុស ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បង្ហាញអារម្មណ៍ ពេញចិត្តស្ដូកតែម្ដង ចំពោះបទចម្រៀងថ្មី របស់កញ្ញា ទេព បូព្រឹក្ស ខណៈកន្លងមកលោកក៏ធ្លាប់បានទទួលរងនូវការរិះគន់ខ្លាំង ពីសំណាក់មហាជន ទៅលើការប្រើប្រាស់សម្ភារៈនិយមផងដែរ។

ជាក់ស្ដែង តារាចម្រៀងប្រុសប្រចាំ ផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានស៊ែរ ព្រមទាំងបានសរសេរសារ យ៉ាងដូច្នេះថា «សុំស៊ែរបទនេះមួយដែរហើយ ត្រូវចិត្តខ្លាំងពេក Tep Boprek ជាពិសេសផ្ញើ ជូនអ្នកដែលនិយាយថា (ចង់ទិញអីទិញទៅ ជិះឡានអីជិះទៅ កុំតែពេលឈឺប្រកាសរកជំនួយ) ស្អប់ពាក្យហ្នឹងណាស់ ហើយលុយគេសោះ ម៉េចបានឈឺចាប់ម៉េស ចាំគេសុំជំនួយ ចាំដើរថាឲ្យគេ ចង់ថា ថាតែបុគ្គលទៅបានហើយ កុំរាលដាលដល់គេ នឹកឃើញម្តងៗចង់តែ..ហ៊ឹម ទៅខ្ជិលនិយាយ»។

គួររំឭកផងដែរថា មួយរយៈកន្លងទៅ កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ លោក G-Devith បានទទួលរងនូវការរិះគន់ មិនសំចៃមាត់ពីអ្នកលេងបណ្ដាញសង្គម ពាក់ព័ន្ធទៅនឹងការស្លៀកពាក់សិចស៊ី ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះ បានបញ្ចេញនូវបទ «DON’T TALK BOUT HATERS» នេះឡើង ដើម្បីជាកាដូរជូនដល់អ្នកដែលពូកែរិះគន់ លើរូបនាង ក៏ដូចជាតារាដទៃទៀត។ យ៉ាងណាមិញ បទនេះ គឺទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជន សូម្បីតែតារាចម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ ក៏ពេញចិត្តពេញថ្លើម ចំពោះអត្ថន័យ នៃចម្រៀងមួយបទនេះដែរ។

តោះ! ស្ដាប់ទាំងអស់គ្នាមើល៍ តើបទនេះ មានន័យឌឺដងធ្ងន់ធ្ងន់កម្រិតណា ដល់អ្នករិះគន់លើតារាស្រុកខ្មែរ?

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សារសុគន្ធ ថេរ៉ាយុ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស