អេស្ប៉ាញ៖ ក្រុមកំពូលតារាង La Liga គឺ Barcelona និង Real Madrid បានភ្លាត់ស្នៀតបរាជ័យទាំង២ នៅក្នុងការប្រកួតលីកកំពូលអេស្ប៉ាញ កាលពីយប់មិញនេះ។ 

ក្រុមអធិរាជស Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Sevilla ក្នុងលទ្ធផលដល់ទៅ ៣-០។ គ្រាប់បាល់ទាំង៣គ្រាប់ ធើ្វបានដោយក្រុមម្ចាស់ផ្ទះនេះ រកបានដោយខែ្សប្រយុទ្ធកំពុងឡើងជើង Andre Silva ២គ្រាប់ នៅនាទី១៧ និង២១ ខណៈគ្រាប់ទី៣ រកបានដោយខែ្សប្រយុទ្ធ Ben Yedder នាទី៣៩។ ចប់ការប្រកួត Sevilla យកឈ្នះក្រុមម្ចាស់ពានលីកកំពូលអេស្ប៉ាញ៣៣សម័យ Real Madrid ក្នុងលទ្ធផល ៣-០។ 

Sevilla 3-0 Real Madrid
Sevilla 3-0 Real Madrid
Sevilla 3-0 Real Madrid

ដោយឡែកក្រុមកំពូលតារាង Barcelona បានភ្លាត់ចាញ់ក្រុមបាតតារាង Leganes យ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១។

ក្រុមភ្ញៀវ Barca មានឱកាសនាំមុខមុនដោយការស៊ុតបញ្ចូលទីរបស់ខែ្សបម្រើជម្រើសជាតិប្រេស៊ីល កីឡាករ Coutinho នៅនាទី១២ ប៉ុន្ដែចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានប្ដូរយុទ្ធសាស្រ្ដក្នុងការលេងវិញ ហើយក៏បានស៊ុតបញ្ចូលទីដល់ទៅ២គ្រាប់ ក្នុងពេលត្រឹម១នាទី ពោលគឺនៅនាតី៥២ និង៥៣ ដោយកីឡាករ Zhar និង Oscar។

លទ្ធផល ២-១ បានរក្សារហូតដល់ចប់៩០នាទី ដែលមានន័យថា Barcelona បាត់បង់៣ពិន្ទុ ដោយចាញ់ក្រុម Leganes ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតលីកកំពូលអេស្ប៉ាញសប្ដាហ៍ទី៦។

សូមបញ្ជាក់ថា ការបរាជ័យរបស់ Real Madrid និង Barcelona គឺជាការចាញ់លើកដំបូងរបស់ពួកគេក្នុង La Liga រដូវកាលនេះ ខណៈក្រុមគូប្រជែងទាំង២ កំពុងមានពិន្ទុស្មើគ្នា ពោលគឺ១៣ពិន្ទុក្នុងតារាង៕  

Leganes 2-1 Barcelona
Leganes 2-1 Barcelona
Leganes 2-1 Barcelona

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]