អង់គ្លេស៖ ខ្សែប្រយុទ្ធ Eden Hazard បានបញ្ចប់កំណត់ត្រាឈ្នះរបស់ក្លិបហង្សក្រហម Liverpool នៅក្នុងរដូវកាលនេះ ដោយបានទម្លាក់ពួកគេក្នុងពានរង្វាន់ Carabao Cup ជុំទី ៣ ដោយស៊ុតមួយជើងយ៉ាងអស្ចារ្យ។

នៅក្នុងការប្រកួតយប់មិញនេះដែរ ក្រុមម្ចាស់ផ្ទះជាអ្នកស៊ុតគ្រាប់នាំមុខមុនដោយខ្សែប្រយុទ្ធ Daniel Sturridge នៅក្នុងនាទីទី ៥៩ ក្រោយលោតទៅបកចេកពីចម្ងាយបានយ៉ាងអស្ចារ្យ ខណៈពេលដែល ខ្សែការពារ Emerson Palmieri ជាអ្នកតាមស្មើឲ្យក្រុមភ្ញៀវវិញនៅក្នុងនាទីទី ៧៩ ដោយការទាត់ពីការលើករបស់ Hazard។

ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិប៊ែលហ្ស៊ិកជាកីឡាករតែមួយរូបគត់ដែលអាចទាត់បាល់បញ្ចូលទីគ្រាប់បាល់ជ័យជម្នះឲ្យក្លិបតោខោវនៅក្នុងនាទី ៨៦ ក្រោយពីអូសបាល់ដាច់កីឡាកររបស់ក្រុម Liverpool ដល់ទី ២នាក់ និងស៊ុតបញ្ចូលទីមួយជើងយ៉ាងស្អាតជួយឲ្យក្រុមរបស់គេអាចឡើងទៅកាន់ជុំបន្ត។ 

Eden Hazard
Sturridge

គួរឲ្យដឹងថា កំណត់ត្រាឈ្នះរបស់ក្រុម Liverpool ចំនួន ៨ប្រកួតចុងក្រោយត្រូវបានបញ្ចប់ត្រឹមសប្តាហ៍នេះក្រោយក្រុម Chelsea បានលត់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-១ នៃពានរង្វាន់ Carabao Cup ៕

លទ្ធផលពាន Carabao Cup ជុំទី ៣ កាលពីយប់មិញ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]