ភ្នំពេញ៖ ក្នុងឱកាសរដូវកាលភ្ជុំបិណ្ឌ នាថ្ងៃទី២នេះ  តារាសម្ដែងលោក យ៉ែម សំអូន បាននាំក្រុមគ្រូសារទៅធ្វើបុណ្យនៅវត្ត តាមទំនៀមទម្លាប់ប្រពៃណី។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ តារារូបនេះក៏បានប្រទះជួបដោយចៃដន្យ ជាមួយនឹងលោកជំទាវ តូច ចំណាន ដែលធ្លាប់ជាមិត្តរួមអាជីពកាលពីមុន។

ក្នុងនោះលោក ក៏បានទម្លាយពីអត្តចរិតរបស់លោកស្រីនៅខាងក្រៅឲ្យមហាជនបានដឹង ដោយរៀបរាប់ទាំងរីករាយថា៖ «ថ្ងៃនេះបានជួបជំទាវប្អូន អ្នកធ្វើបុណ្យដូចគ្នា សុំសសើដោយស្មោះនៅកាយរិកា សំដីសំដៅប្អូននៅតែរោះរាយដូចដើម ចំពោះមិត្តសិល្បៈគ្រប់ជំនាន់ ហើយបើទោះជាប្អូនមានឋានៈខ្ពស់ក៍ដោយ  រីករាយថ្ងៃបិណ្ឌ២ និងជូនបុណ្យទាំងអស់គ្នាផង»

សារនេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា ក្រៅពីមានរូបសម្រស់ស្រស់ស្អាត ចំពោះអត្តចរិតលោកជំទាវ ក៏ល្អ ថ្លៃថ្នូរ ជាពិសេសនៅតែរក្សាភាពរួសរាយ ចំណងមិត្តភាពជាមួយមិត្តសិល្បៈ បើទោះជាបច្ចុប្បន្នលោកមានងារជំទាវរស់ក្នុងទ្រនំខ្ពស់យ៉ាងណាក្ដី ពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់៕

ជំទាវ តូច ចំណាន
ជំទាវ តូច ចំណាន
យ៉ែម សំអូន និងជំទាវ តូច ចំណាន
យ៉ែម សំអូន និងជំទាវ តូច ចំណាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន