ភ្នំពេញ៖ បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងប្រុសសនាម«តារាកំពូលទើស» លោក ម៉ៃ សុគន្ធ ហាក់បីដូចជាមានការផ្លាស់ប្តូរពាក្យពេចន៍សម្តីប្លែកខុសពីធម្មតា ស្ទើរតែមិននឹកស្មានដល់។

តួយ៉ាង ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបកន្លងមក ថាជាទូទៅលោក ម៉ៃ សុគន្ធ តែងតែចេញមុខរិះគន់ ស្ទើរតែរាល់គ្រប់សកម្មភាព សព្វបែបគ្រប់យ៉ាង មិនថាតែតារាសិល្បៈគ្នាឯង និងរឿងដែលកំពុងតែក្តៅគគុកនៅលើបណ្តាញសង្គមជាដើម។

ម៉ៃ សុគន្ធ

ដោយឡែក មិនប៉ុន្មានថ្ងៃចុងក្រោយនេះ អ្វីៗហាក់បីដូចជាក្រឡាប់ចាក់ គ្រប់គ្នាបែរទៅជាភាំងស្មារតី ក្រោយឃើញតារាកំពូលទើសលោក ម៉ៃ សុគន្ធ បែរជាចេញមុខកាន់ជើង និងបង្ហាញពីភាពអាណិតអាសូរ ចំពោះតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ដែលមានគេនិយាយមិនល្អពីនាងទៅវិញ។

លើសពីនេះទៅទៀតនោះ នៅរសៀលថ្ងៃនេះផងដែរ លោក ម៉ៃ សុគន្ធ ក៏បានចេញមុខបង្ហាញពីអារម្មណ៍ពិត កើតសរសើរចំពោះការថែរក្សាសម្រស់ឲ្យនៅតែក្មេងខ្ចី របស់តារាជើងចាស់ពីរដួងផ្សេងទៀត គឺលោក ណុប បាយ៉ារិទ្ធ និង អ្នកស្រី ស៊ិន ឧត្តមផល្លា ថែមទៀតផង។

យ៉ាងណាមិញ កាយវិការខុសប្លែករបស់តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងមិនចម្លែកចិត្តមិនបាននោះទេ៕   

សារលើកសរសើររបស់ ម៉ៃ សុគន្ធ
ណុប បាយ៉ារិទ្ធ និង ស៊ិន ឧត្តមផល្លា
ណុប បាយ៉ារិទ្ធ និង ស៊ិន ឧត្តមផល្លា
ណុប បាយ៉ារិទ្ធ និង ស៊ិន ឧត្តមផល្លា
ណុប បាយ៉ារិទ្ធ
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ម៉ៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ