ជប៉ុន៖ អាហារដ្ឋានមួយកន្លែងក្នុងប្រទេសជប៉ុន នឹងដាក់មនុស្សយន្តរត់តុឈ្មោះ OriHime-D ដែលបញ្ជាពីផ្ទះដោយមនុស្សដែលមានបញ្ហាពិការភាពធ្ងន់ធ្ងរ។

មនុស្សយន្តបញ្ជាដោយជនពិការពីផ្ទះ

មនុស្សយន្តកម្ពស់ស្មើក្មេងអាយុ ៧ ឆ្នាំនេះ បញ្ជូនសំឡេង និងវីដេអូតាមអ៊ីនធើណិត ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងវា បញ្ជាដោយប្រើឧបករណ៍ប្រភេទថេបប្លេត ឬកុំព្យូទ័រ។

គោលបំណងនៃការបង្កើតគម្រោងនេះឡើង គឺដើម្បីជួយផ្តល់ការងារឱ្យអ្នកដែលពិបាកក្នុងការកម្រើក ឬធ្វើចលនារាងកាយ ដូចជាអ្នកដែលមានជំងឺងាប់សាច់ដុំជាដើម។ នេះបើតាមការបញ្ជាក់ពីក្រុមវិស្វករ។

ប្រសិនបើការសាកល្បងនេះបានជោគជ័យ វានឹងត្រូវដាក់ដំណើរការតាមអាហារដ្ឋានមុនព្រឹត្តការណ៍អូឡាំពិក ២០២០៕ 

ការបញ្ជាតាមកុំព្យូទ័រ
មនុស្សយន្តបញ្ជាដោយជនពិការពីផ្ទះ
មនុស្សយន្តបញ្ជាដោយជនពិការពីផ្ទះ
មនុស្សយន្តបញ្ជាដោយជនពិការពីផ្ទះ
មនុស្សយន្តបញ្ជាដោយជនពិការពីផ្ទះ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]