ចិន៖ កាលពីថ្មីៗនេះ នាង Zhao Wei ដែលគ្រប់គ្នាស្គាល់ថាជានាងត្រចៀកកាំ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមើលស្ទើរមិនដាក់ភ្នែក នៅពេលដែលឃើញនាងមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ នៅក្នុងកម្មវិធី Fashion Week បើទោះជាមកទល់ពេលនេះ នាងមានវ័យ៤២ឆ្នាំក៏ដោយ។
យ៉ាងណាមិញ បើរម្លឹកទៅកាលពីឆ្នាំទៅមិញនេះវិញ នាង ត្រចៀកកាំ បានធ្វើឲ្យអ្នកគាំទ្រហួសចិត្តម្តងរួចមកហើយ នៅពេលដែលឃើញនាង មានរូបរាងធាត់ខ្លាំង និងមានមុខមាត់ចាស់ជាងមុនខ្លាំង។ ក៏ប៉ុន្តែនៅ ពេលនេះ តារាសម្តែងដ៏ល្បីរូបនេះ ពិតជាធ្វើឲ្យអ្នកគ្រប់គ្នាលាន់មាត់ សរសើរមិនដាច់ពីមាត់ ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត។
ទោះជាយ៉ាងណាក្តី ដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រ នាង ត្រចៀកកាំ បានទម្លាយការពិតរបស់ខ្លួន ដែលមានរូបរាងប្រែប្រួលខ្លាំងបែបនេះ ទៅកាន់អ្នកកាសែតថា មូលហេតុដែលនាងមានការផ្លាស់ប្តូរ គឺដោយសារតែនាងចេះថែរក្សាខ្លួន ញ៉ាំម្ហូបដែលល្អៗ ហើយជាពិសេសនោះ គឺការសម្រកទម្ងន់របស់នាងបាន១៥គីឡូ ដោយជោគជ័យតែម្តង។
តួយ៉ាង អ្នកគាំទ្រពិតជាសរសើរ ដល់តារាសម្តែងរូបនេះខ្លាំងមែនទែន ព្រោះថាការខិតខំប្រឹងប្រែងរបស់នាង ដើម្បីធ្វើឲ្យសម្រស់ក្មេងជាងវ័យ ពិតជាមិនអត់ប្រយោជន៍នោះទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]