រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ និងមិនធ្លាប់មានរឿងអាស្រូវពីមុនមក គឺលោកហម ឈរ៉ា បានអំពាវនាវជាថ្មីម្តងទៀតដល់សិល្បករ សិល្បការិនីខ្មែរត្រូវខិតខំធ្វើយ៉ាងណា ចៀសឱ្យឆ្ងាយពីរឿងអាស្រូវផ្ទាល់ខ្លួន ដែលជាមូលហេតុសំខាន់ នាំឱ្យបាត់បង់តម្លៃសិល្បៈ និងសីលធម៌នៃប្រពៃណីខ្មែរ ។ ដោយចាត់ទុកសិល្បករ សិល្បការិនីជាមនុស្សសំខាន់របស់មហាជន រួមទាំងជាកោសិកានៃសិល្បៈវប្បធម៌ជាតិនោះលោកហម ឈរ៉ា បានលើកឡើងថា សិល្បករ សិល្បការិនីជាវត្ថុប្រើប្រាស់របស់មហាជន ដូច្នេះអ្នកសិល្បៈមិនអាចខ្វះមហាជនបានឡើយ ហើយអ្វីដែលធ្វើឱ្យអ្នកសិល្បៈមានឈ្មោះល្បីនោះក៏អាស្រ័យដោយមានការគាំទ្រពីមហាជន ។ ដូច្នេះអ្នកសិល្បៈគ្រប់រូបត្រូវប្រយ័ត្នប្រយែង ក្នុងសកម្មភាពទាំងក្នុងការសម្តែង និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយធ្វើយ៉ាងណាចៀសឱ្យបាននូវ រឿងអាស្រូវដែលនាំឱ្យមហាជនរិះគន់ និងលែងគាំទ្រ ។

លោកហម ឈរ៉ា បានបញ្ជាក់ថា តម្លៃអ្នកសិល្បៈ គឺចាប់រាប់តាំងពីការដេក ដើរ ឈរ អង្គុយ ឡើងទៅ ព្រោះគ្រប់សកម្មភាពរបស់អ្នកសិល្បៈគឺស្ថិតក្នុងរង្វង់ភ្នែករបស់មហាជន ។ ដូច្នេះទាំងរូបលោកទាំងសិល្បករ សិល្បការិនី ទាំងអស់ត្រូវគិតគូរបញ្ហាសីលធម៌រស់នៅស្អាតស្អំ កុំឱ្យមានរឿងអាស្រូវ ស្របពេលដែលត្រូវខិតខំអំពីទេពកោសល្យក្នុងវិស័យសិល្បៈ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]