រាជធានីភ្នំពេញ ៖ ​កម្លាំងកង​រាជ​អាវុធ​ហត្ថ​​រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​​១៣ មីនា ​​​បាន​ឃាត់​​ខ្លួន​មេ​ការ​​​ក្លឹប​កម្សាន្ត​​​យ៉ាំង​ហ្គើល​ម្នាក់​​ពាក់​ ព័ន្ធ​​ពីបទ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់​​ទោស​ប្រើ​អំពើ​ហិង្សា​​វាយ​យក​ សម្ភារ ​ហើយ​ត្រូវបាន​តុលា​ការ​​​សម្រេច​​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​ ។

មេ​ការ​​​​ក្លឹប​​ម្នាក់​​នោះ​ឈ្មោះ ​លូ ពៅវ៉ា  ហៅ​ទី​ អាយុ២៣​ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​លេខ​៧៧Eoz ​ផ្លូវ​លេខ​២១៧ ​សង្កាត់​អូរឫស្សី​ទី​៣ ខណ្ឌ៧​មករា ។ ​អង្គ​ហេតុ​​​​​​​​​​​​​នៃ​ការ​ឃាត់​​ខ្លួន​ជន​​ជាប់​សង្ស័យ​​ខាង​លើ​​ត្រូវ ​បាន​ក​ងរាជអាវុធហត្ថ​​ឱ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​​១​និង​៤៥​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១១ មីនា ​នៅ​ចំណុច​​មុខ​ផ្ទះ​​លេខ​១៥០ ផ្លូវលេខ​​២១៥ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ​កើត​មាន​ករណី​ប្លន់​វាយយក​សម្ភារ​​ដែល​បង្ក​​ឡើង​ដោយ​ជន​សង្ស័យ​​​​​​​​ ចំនួន​៣​នាក់ ជិះ​ម៉ូតូ​​១​គ្រឿង ​ប្រដាប់​ដោយ​អាវុធ​​ខ្លី​១​ដើម​មិន​ស្គាល់​​ម៉ាក បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​​ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​​ឈ្មោះ​​អ៊ុំ ​​មរកត ហៅ​ស្រី​កា អាយុ​២៩​ឆ្នាំ ជា​អ្នក​ប​ម្រើ​ការ​ងារ​នៅ​ក្លឹប​កម្សាន្ត​​ទន្លេ​​សេកុង ស្នាក់​នៅ​ផ្ទះ​លេខ​២១Eo ផ្លូវ​លេខ​១១៨ ​សង្កាត​់​ផ្សារ​ដេ​រ​ប៉ូ​៣ ​ខណ្ឌទួលគោក ​ដែល​កំពុង​​ជិះ​ម៉ូតូ​​១​គ្រឿង​​ម៉ាក​អាយ​ខន ពណ៌​ទឹក​ក្រូច ។

អំពើ​​ប្លន់​នោះ​ត្រូវបាន​នារីរងគ្រោះ​​​ប្រាប់​ឱ្យ​​ ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ខ្លួន​​បាន​ជិះ​ម៉ូតូ​ជា​មួយ​មិ​ត​្តភក្តិ​​ស្រី​២​នាក់​ ទៀត គឺ​ឈ្មោះ​នឿន និង​ឈ្មោះ​លាន់ ​ខណៈ​ពេល​ដែល​ពួក​​​ខ្លួន​​ជិះមក​ដល់​ចំណុច​​កើត​ហេតុ​ក៏ត្រូវ​ជនសង្ស័យ​៣​ នាក់​​​កៀរ​​ឱ្យ​ឈប់​រួច​អ្នក​ជិះ​ពី​ក្រោយ​បាន​លោត​ចុះ​​មក​​ដក​កាំភ្លើង​​ ​​​​​​​ខ្លី​វាយ​ក្បាល​​រប​ស់​ខ្លួន​ ​បណ្តាល​ឱ្យ​​បែក​​​ហូរ​ឈាម ហើយ​ទះ​កំផ្លៀង​​ប្លន់​ដោះ​​យក​ខ្សែ.ក​​លុយ​កាក់​ និង​សម្ភារ​មួយចំនួន​ទៀត​ ​នៅ​ជាប់​​នឹង​ខ្លួន​ ប៉ុន្តែ​​​​ម៉ូតូ​គេ​អត់​យក​ទេ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]