ភ្នំពេញ ៖ ក្រោយកើតហេតុ ប្អូនថ្លៃ ប្រាប់ថា បងថ្លៃមានបំណងរំលោភ តែមិន បានសម្រេច ទើបចេះតែរករឿង។ រឿងរ៉ាវ ទំនាស់ក្នុងគ្រួសារមួយ រវាងបងថ្លៃប្រុស និងប្អូនថ្លៃស្រី ឈានដល់ការប្រើកាំបិត តែ រៀងៗខ្លួន ទីបំផុតប្អូនថ្លៃចាក់មុន បណ្ដាល ឱ្យបងថ្លៃធ្លាយពោះ ដឹកយកទៅសង្គ្រោះ ចំណែកប្អូនថ្លៃ ត្រូវនគរបាលចាប់ខ្លួន ។ នៅពេលដែលត្រូវសាកសួរបន្ថែមពីសំណាក់សមត្ថកិច្ច ស្រាប់តែលិចរឿងថ្មីទៀតថា បងថ្លៃប្រុសរូបនេះ មានបំណងចង់ចាប់ រំលោភនាងជាច្រើនដងហើយ តែមិនបាន សម្រេច ទើបចេះតែរករឿងនាងបង្កជា ជម្លោះ។ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់ តែជាការអះអាងពីភាគីម្ខាងតែប៉ុណ្ណោះ ករណីនេះ មានតែសមត្ថកិច្ចតុលាការទើប អាចវិនិច្ឆ័យបាន ក្រោយពីការសាកសួរភាគី ជម្លោះរួចរាល់ ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១២ និង០៥ នាទី ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១១ នៅទីប្រជុំជន មុខផ្សារដីហុយ “ផ្ទះលក់សាំង-ម៉ាស៊ូត  ស្ថិតក្នុងភូមិទឹកថ្លា- សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ ជនរងគ្រោះដែលត្រូវជាបងថ្លៃប្រុស មានឈ្មោះ ណុប ចាន់ថន អាយុ ៣១ ឆ្នាំ ធ្វើការនៅក្រសួងការពារជាតិ។ ចំណែកប្អូន ថ្លៃស្រីដែលបានចាក់បងថ្លៃធ្លាយពោះ មាន ឈ្មោះ លន ផល្លា អាយុ ២១ឆ្នាំ មានមុខរបរ ជួយលក់ប្រេងជាមួយបងស្រីបង្កើត ដែល មានឈ្មោះលន ផល្លីន និងត្រូវជាម្ចាស់ផ្ទះ។

ប្រភពពីសាក្សី នៅកន្លែងកើតហេតុ និយាយថា មុនពេលកើតហេតុ គេឃើញ បងថ្លៃប្រុសនោះបានជេរនូវពាក្យអសុរស ជាច្រើនទៅលើប្អូនថ្លៃពីរឿងការងារក្នុងផ្ទះ ហើយក៏បានទាញកាំបិតប៉័ងតោគំរាមរក កាប់ ។ សាក្សីបន្ដថា ដោយឃើញដូច្នេះ ប្អូន ថ្លៃស្រីភ័យក៏បានទាញកាំបិតចុងស្រួច ចាក់ បានមុន ចំក្រោមកណ្ដៀតក្អម ក្រោមឆ្អឹងជំនី ធ្លាយ ។ ភ្លាមនោះនាំឱ្យមានការភ្ញាក់ផ្អើល និងដឹកបងថ្លៃប្រុសនោះទៅមន្ទីរពេទ្យព្រះកុសមៈ ។ ចំណែកប្អូនថ្លៃនោះ មិនទៅណា ទេ គឺបានប្រគល់ខ្លួនឱ្យសមត្ថកិច្ចក្រោយ ហេតុការណ៍ចាក់បងថ្លៃឯងរួចមក ។

ទាក់ទងដល់ប្អូនថ្លៃស្រីនិយាយថា បង ថ្លៃប្រុសមានបំណងចង់ចាប់រំលោភនាង  នោះសមត្ថកិច្ចកំពុងបន្ដស៊ើបអង្កេត ហើយ ប្រសិនបើគេរកឃើញថា បងថ្លៃរូបនេះមាន បំណងអាក្រក់លើនាងមែន នោះប្រាកដជា មិនរួចខ្លួនពីសំណាញ់ច្បាប់ទេ ។ ពោលដូច ពាក្យចាស់លោកថា ស៊ីមាន់ក្នុងវត្ដមុខជា កើតស្រែង មានបំណងអាក្រក់អ្នកនៅក្នុង ផ្ទះខ្លួនឯង ពិតជាទទួលកម្មអាក្រក់ជាក់ ជាមិនខាន ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]