បរទេស៖ ក្លិបបិសាចក្រហម Manchester United បានបំបែកនួវកំណត់ត្រាចាស់របស់ពួកគេ ដោយការកើនឡើងនូវប្រាក់ចំណូលបន្ថែម បានពីសិទ្ធិផ្សាយទូរទស្សន៍កាលពីបញ្ចប់រដូវកាល ២០១៧-២០១៨កន្លងទៅ។

ក្លិប Manchester United

បើយោងតាមសេចក្តីរាយការណ៍មួយរបស់ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេស ២០សម័យកាលនេះបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨នេះក្លិបរបស់ពួកគេអាចទទួលបានប្រាក់ចំណូល ៥៩០លានផោន (ជាង ៧៧៧ លានដុល្លារអាមេរិក) ក្រោយបញ្ចប់ការប្រកួតនៅកាលពីរដូវកាលមុន ដែលមានការកើនឡើងរហូតដល់ ១.៥% បើប្រៀបធៀបនឹងរដូវកាលមុនៗ ហើយក៏មានការព្យាករណ៍ថាពួកគេអាចនឹងមានការកើនឡើងរហូតដល់ ៦០០លានផោន(ជាង ៧៩០ លានដុល្លារអាមេរិក) ផងដែរ។

ការកើនឡើងនៃប្រាក់ចំណូលនេះដែរគឺ បានមកពីសិទ្ធផ្សាយទូរទស្សន៍ដែលមានការកើនឡើងរហូតដល់ ៥.២% ពោលគឺ ២០៤លានផោនឯណោះ ស្របពេលដែលក្រុមមានមូលដ្ឋាននៅក្នុងទីក្រុង Manchester នេះបានបញ្ចប់ចំណាត់ថ្នាក់ដោយពួកគេអាចឈនៅលេខរៀងទី ២ ក្នុងតារាងក្របខណ្ឌ Premier League កាលពីរដូវកាលមុន។

ក្លិប Manchester United

បច្ចុប្បន្ននេះក្លិបបិសាចក្រហម Manchester United កំពុងតែឈរលេខរៀងទី៧ នៅក្នុងតារាងក្របខណ្ឌ Premier League ដោយមានត្រឹមតែ ១០ពិន្ទុប៉ុណ្ណោះ ហើយក្រុមដែលកំពុងឈរនៅក្នុងកំពូលតារាងវិញដោយគិតមកត្រឹមសប្តាហ៍ទី ៦នេះគឺក្រុមហង្សក្រហម Liverpool ដោយពួកគេមាន ១៨ពិន្ទុពេញនឹងមិនទាន់ស្គាល់រសជាតិចាញ់នោះទេនៅក្នុងរដូវកាលថ្មីនេះ៕ 

ក្លិប Manchester United
ក្លិប Manchester United

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]