ភ្នំពេញ៖ តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពអ្នកនាងលីវ លក្ខិណា មាននាមថា ប៉ុមពុយ ហាក់ដូចជាស្ងាត់ពីសង្គមសិល្បៈ មិនសូវឃើញបង្ហាញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចមុន ក៏ប៉ុន្តែទោះជាមិនសូវបានចេញមុខ តែក៏មានបណ្តាអ្នកគាំទ្រជាច្រើនបានចងចាំរបស់នាងជានិច្ច។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកញ្ញានេះ ក៏បានលេចលឺនូវដំណឹងដ៏រន្ធត់មួយ ដោយស្វាមីជាទីស្រលាញ់របស់នាង ត្រូវបានស្លាប់ចោលនាង ព្រមទាំងបន្សល់ទុកនូវកូនៗ ប៉ុន្មាននាក់ទៀតយ៉ាងគួរឲ្យសង្វេគ។ យ៉ាងណាមិញ ការស្លាប់របស់ស្វាមីរបស់តារាកំប្លែងរូបនេះ គឺដោយសារតែឆក់ខ្សែភ្លើង ទាំងនេះបានតាមរយៈការបង្ហើបពីគ្រួសារនៃសព។

ក្រោយពីបានទទួលដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាមាន ការសោកស្តាយយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបង្ហាញអារម្មណ៍សោកស្តាយចំពោះគ្រួសារ របស់នាងផងដែរ។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានធ្វើការលែងលះ ជាមួយនឹងស្វាមីរួចហើយ ដោយសារតែជើងលេខនៃការទស្សទាយ ថាអ្នកទាំងពីរនឹងត្រូវព្រាត់គ្នាទាំងស្លាប់ តែទោះជានាងខំលែងលះជាមួយស្វាមីយ៉ាងណា ក៏រឿងនេះនៅតែកើតឡើងបាន ខណៈពេលដែលស្វាមីរបស់នាងបានស្លាប់ទុក កូនៗឲ្យនៅកំព្រាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប៉ុមពុយ និងគ្រួសារ
ប៉ុមពុយ ក្នុងពិធីបុណ្យសពស្វាមី
ប៉ុមពុយ ក្នុងពិធីបុណ្យសពស្វាមី
ប៉ុមពុយ ក្នុងពិធីបុណ្យសពស្វាមី
ប៉ុមពុយ ក្នុងពិធីបុណ្យសពស្វាមី
ប៉ុមពុយ ក្នុងពិធីបុណ្យសពស្វាមី
ប៉ុមពុយ ក្នុងពិធីបុណ្យសពស្វាមី
ប៉ុមពុយ ក្នុងពិធីបុណ្យសពស្វាមី
ពិធីបុណ្យសពស្វាមី ប៉ុមពុយ
ពិធីបុណ្យសពស្វាមី ប៉ុមពុយ
ពិធីបុណ្យសពស្វាមី ប៉ុមពុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]