(ភ្នំពេញ)៖ បទចម្រៀងថ្មី ជាប្រភេទសាច់រឿង ស្វាគមន៍វត្តមានតារាចម្រៀង កែវ វាសនា វិលរកទ្រនំផលិតកម្មសាន់ដេវិញ គឺបទ «នឹកមនុស្សម្នាក់ ដែលមិនបានស្រឡាញ់ខ្ញុំ» និងបទ «មនុស្សប្រុសរឿងច្រើន» ដែលបានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំង គឺជាការតាក់តែងនិពន្ធបទភ្លេងឡើង របស់តារាចម្រៀងលោក Jane Roffer ដែលត្រូវបានគេស្គាល់ថា លោកមានឈ្មោះល្បីគួរសម ក្នុងការងារសិល្បៈ នាពេលកន្លងមក។

ជាការពិត បន្ទាប់ពីវេចបង្វេចចូលមកក្នុងផលិតកម្ម សាន់ដេវិញភ្លាម លោក កែវ វាសនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីបទ «នឹកមនុស្សម្នាក់ដែលមិនបានស្រឡាញ់ខ្ញុំ» ដែលសម្តែងរួមគ្នា ជាមួយ កំពូលតារាចម្រៀង សុខ ពិសី ខណៈបទជាសាច់រឿងតគ្នានេះ ចេញមិនបានពីរថ្ងៃផង មានអ្នកចូលទស្សនា ជាងមួយលានដងទៅហើយ ខណៈដែលបទរបស់ សុខ ពិសី «មនុស្សប្រុសរឿងច្រើន» ក៏មានអ្នកចូលទស្សនាជិនកន្លះលានដងដែរ។ យ៉ាងណាមិញ នៅពីក្រោយបទចម្រៀងនេះ គឺជាការនិពន្ធបទភ្លេង ដោយលោក Jane Roffer ហើយក៏ជាបទដំបូង ដែលអ្នកនិពន្ធបទភ្លេងវ័យក្មេងរូបនេះ បញ្ចេញឡើងនៅផលិតកម្មសាន់ដេ។

អ្នកនិពន្ធបទភ្លេងលោក Jane Roffer បានប្រាប់ឲ្យដឹងថា តាមការពិត អត្ថន័យក្នុងបទចម្រៀងទាំងពីរបទនេះ គឺជារឿងពិតរបស់អ្នកនិពន្ធម្នាក់ ឈ្មោះ ជូន សុខជា ដែលគ្រាន់តែទទួលដំណឹង ពីអ្នកគ្រប់គ្រងផលិតកម្មថា លោក កែវ វាសនា ត្រឡប់មកសាន់ដេវិញភ្លាម លោកក៏បានពិភាក្សា និងចង់ឲ្យលោក កែវ វាសនា ចាប់ដៃជាមួយកញ្ញ សុខ ពិសី ដើម្បីទទួលបានការគាំទ្រខ្លាំង លោកក៏ចាប់ផ្តើមសហការគ្នារៀបចំ ជាសាច់រឿងក្នុងបទចម្រៀងនេះឡើង។

ក្រោយពីពិភាក្សា អំពីបទចម្រៀងទាំងពីរ ជាមួយអ្នកនិពន្ធចប់សប់គ្រប់ លោក Jane Roffer ចាប់ផ្តើមមានទំនុកចិត្តថា បទចម្រៀងដែលជាការបញ្ចេញស្នាដៃ និពន្ធបទភ្លេងថ្មីរបស់លោក នឹងក្លាយជារសជាតិថ្មីមួយទៀត សម្រាប់ទស្សនិកជន ទោះបីវាជាស្នេហាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ប៉ុន្តែជាអារម្មណ៍ដែលកើតមានឡើង របស់គូស្នេហ៍ជាច្រើនទៀត៕

សុខ ពិសី
កែវ វាសនា
Jane Roffer

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា