(ភ្នំពេញ)៖ តារាសម្តែងសិចស៊ីកញ្ញា ពេជ្រ អាវីហ្សា ដែលថ្មីៗនេះ ទើបរងការព្រមានរបស់ក្រសួង ដែលជាអាណាព្យាបាល លើអ្នកសិល្បៈ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើទង្វើផ្គើនការរិះគន់ ពីទស្សនិកជន តាមរយៈការស្លៀកពាក់សិចស៊ីខើចលើខើចក្រោម បញ្ចេញសាច់ខ្ចីនោះ ស្រាប់តែផ្ទុះប្រតិកម្ម បន្ទាប់ពីមានការផ្សាយព័ត៌មាន អំពីជីវិតឯកជន និងភាពហ៊ឺហារខាងក្រៅរបស់ខ្លួន។

ការផ្ទុះប្រតិកម្មរបស់តារាស្រីស្រស់ ពេជ្រ អាវីហ្សា នេះបានធ្វើឡើង ខណៈដែលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានដាក់ការចាប់អារម្មណ៍ ដោយសរសេរលើកនិយាយពីភាពហ៊ឺហា នៃការមានបានតាមរយៈការប្រើប្រាស់ សម្ភារៈមានតម្លៃថ្លៃរបស់ខ្លួន ។ ម្យ៉ាងទៀត អ្វីដែលកាន់តែធ្វើឲ្យគេកត់សម្គាល់នោះ គឺតារាស្រី ពេជ្រ អាវីហ្សា មុននេះបន្តិច ក៏បានបញ្ចេញទូរស័ព្ទម៉ាក «iPhone XS Max» មានតម្លៃរហូតខ្ទង់ពាន់ដុល្លារទៀតផង។

ដោយមានការលើកនិយាយ ពីករណីនេះ ភ្លាមៗនោះ តារាសម្តែងចាស់សខ្ចីដូចបណ្តូលចេក ពេជ្រ អាវីហ្សា បានបញ្ចេញប្រតិកម្មមិនសប្បាយចិត្ត និងលើកឡើងថា «នាងខ្ញុំ ជាមនុស្សដូចអ្នកគ្រប់គ្នា នាងខ្ញុំមានអារម្មណ៍ រំភើបពេលដែលមានរបស់ល្អប្រើ តើខ្ញុំខុសទេ? អ្នកគ្រប់គ្នាសប្បាយនឹងយកនាងខ្ញុំ មកលេងសើច អ្នកគ្រប់គ្នាមានសេខក្តីសុខណាស់ មែនទេ?»។\

តារាស្រីដែលកំពុងរងការព្រមានលើភាពសិចស៊ី ពេជ្រ អាវីហ្សា បានបញ្ជាក់ទៀតថា «ព័ត៌មានសរសេរបញ្ចេញបញ្ចូល ដើម្បីទាញការចាប់អារម្មណ៍ ពីអ្នកអានគ្រប់គ្នា អ្នកធ្វើឲ្យគ្រប់គ្នាសើចចំអកខ្ញុំ ទាំងខ្ញុំមិនដឹងអ្វីសោះ!។ សូមបន្តរីករាយលើគំនរទុក្ខ របស់នាងខ្ញុំបន្តទៀត»។

សូមបញ្ជាក់ថា តារាសម្តែងស្រី ពេជ្រ អាវីហ្សា ក្រោយពេលរងការព្រមាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាផ្លូវការ ភ្លាមៗនោះនាងបានសម្តែង នូវការមិនពេញចិត្តខ្លាំង ដោយនាងប្រកាន់ជំហរថា មិនបានសិចស៊ីជ្រុលពេកនោះទ ពោលគឺមានតែថតរូបតិចតូច ជាមួយលោក អែនឌី ប៉ុណ្ណោះ។ ការសម្រេចរបស់ក្រសួងពេលនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង ដល់ថ្នាក់នាងប្រកាសថា មិនទទួលសម្តែងភាពយន្តមួយរយៈខ្លីទៀតផង៕

ពេជ្រ អាវីហ្សា
ទូរស័ព្ទពេជ្រ អាវីហ្សា
សារពេជ្រ អាវីហ្សា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]