ទូរស័ព្ទណាដែលមានរ៉េមទំហំ 8GB ត្រូវបានចាត់ទុកថាជារ៉េមដែលមានសមត្ថភាពខ្ពស់ ស្មើរនឹងកុំព្យូទ័រផងដែរ។ ហើយឥឡូវនេះ ទូរស័ព្ទដែលមានរ៉េមកម្រិតនេះ គឺជាទូរស័ព្ទដែលទំនើបបំផុត ស្របតាមតម្រូវការអ្នកនិយមស្មាតហ្វូនបច្ចុប្បន្ន។

ប្រសិនបើលោកអ្នកស្វែងរកទូរស័ព្ទដែលមានរ៉េមកម្រិត 8GB ឥឡូវនេះលែងជាបញ្ហាទៀតហើយ។

Samsung Galaxy Note 9

ក្រុមហ៊ុនសាមសុង នឹងបង្ហាញវត្តមាន Samsung Galaxy Note 9 ដែលមានរ៉េម 8GB និងមេម៉ូរី 512GB នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ លោកអ្នកអាចបន្ថែមមេម៉ូរីខាងក្រៅបានរហូតដល់ 512GB ទៀត ចឹងវាមានទំហំសរុបទៅដល់1TB ។ សម្រាប់ទូរស័ព្ទប្រកបដោយអានុភាពនេះ មានជម្រើស២ពណ៌ គឺពណ៌ខៀវ និងពណ៌ខ្មៅ ក្នុងតម្លៃត្រឹម $1,159 ប៉ុណ្ណោះ។ ដូចេ្នះលោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត។

ក្រុមហ៊ុនសាមសុងជឿជាក់ថា អ្នកនិយមស្មាតហ្វូន មិនគ្រាន់តែត្រូវការទូរស័ព្ទដែលមានថ្មកាន់បានយូរដែលមានមកជាមួយ Samsung Galaxy Note 9 ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការទំហំផ្ទុកទិន្នន័យកាន់តែធំដែរ សម្រាប់ដាក់រូបថត វីដេអូ ឬឯកសារសំខាន់ៗរបស់ពួកគាត់ផងដែរ។

ជាមួយមេម៉ូរីធំជាងមុន អាចផ្ទុកវីដេអូកម្រិត FHD ចំនួន 2,315 វីដេអូ និងរូបភាពច្រើនជាង 93,000 រូបភាព។ ទំហំផ្ទុកទិន្នន័យធំទូលាយ រួមជាមួយនឹង microSD ដែលអាចដាក់បន្ថែមបាន មានន័យថាអ្នកប្រើប្រាស់ លែងត្រូវការលុបឯកសារ ឬកម្មវិធី ដើម្បីដោនឡូតយកកម្មវិធីថ្មី ឬដើម្បីដាក់រូបភាព វីដេអូ និងឯកសារថ្មីៗទៀតហើយ។

ទូរស័ព្ទ Samsung Galaxy Note 9 គឺជាស្មាតហ្វូនល្អផ្ដាច់គេនៅក្នុងទីផ្សារបច្ចុប្បន្ននេះ។ ប្រភេទ Note ត្រូវបានទទួលស្គាល់ដោយអតិថិជន និងអ្នកជំនាញថាជាបច្ចេកវិទ្យាឈានមុខគេ នាំនូវបទពិសោធថ្មីដែលមិនមានឧបករណ៍ផ្សេងណាអាចផ្ដល់ជូនបាន។ Samsung Galaxy Note 9 បន្តមរតកនេះ ជាមួយស្មាតហ្វូនដ៏ប្រណីត ដែលនាំមកនូវសមត្ថភាពខ្ពស់បំផុត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]