ភ្នំពេញ៖ រឿងរ៉ាវអតីតតារាសម្ដែងស្រីអ្នកនាង ស្រីម៉ុច កំពុងក្លាយជាប្រធានបទដ៏ក្ដៅសម្រាប់ មិត្តអ្នកគាំទ្រយកមកពិភាក្សា ខណៈដែលថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទើបតែចេញសេចក្ដីប្រកាសកោះហៅនាង មកសួរនាំពីបញ្ហា ការបង្ហាញភាពស៊ិចស៊ី លើសពេក។

ទន្ទឹងនឹងនេះដែរ ក៏មានទស្សនិកជាច្រើន ចង់ដឹងណាស់ថា តើអ្នកម្ដាយសម័យថ្មីរូបនេះ នឹងដោះស្រាយយ៉ាងណាវិញ ស្របពេលខ្លួនកំពុងរស់នៅជាមួយគ្រួសារនៅក្រៅប្រទេសដូច្នេះ។

តួយ៉ាង បន្ទាប់ពីខាងក្រសួង ធ្វើការកោះហៅមិនបានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះ ស្រីម៉ុច បានចេញលិខិតតបវិញ ដោយប្រាប់ពីហេតុផលដែលខ្លួនអវត្តមាន មិនបានចូលរួមតាមសេចក្ដីប្រកាស។

ក្នុងនោះអ្នកនាងរៀបរាប់ ពីការដើមទងនៃការបោះបង់អាជីពសិល្បៈនេះ ព្រោះតែត្រូវរៀបការ បង្កើតគ្រួសារ គិតចាប់តាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន ដូច្នេះអ្នកនាងមិនមែនជាតារាសិល្បៈទៀតនោះទេ ពោលគឺរាល់សកម្មភាពពាក់ព័ន្ធនឹងអាជីពនេះ អ្នកនាងបានបញ្ចប់ទាំងស្រុងអស់ពេលជាច្រើនឆ្នាំមកហើយ៕

គួររម្លឹកដែរថា កាលពីប៉ុន្មានខែមុន អ្នកនាង ស្រីម៉ុច ធ្លាប់បានទទួលរងការរិះគន់ខ្លាំង ជាមួយស្ទីលម៉ូតសម្លៀកបំពាក់បែបស៊ិចស៊ី ក្នុងកម្មវិធីឯកជនមួយ រហូតធ្វើឲ្យខាងក្រសួងមានប្រតិកម្ម ដល់ថ្នាក់ចេញលិខិតព្រមានអ្នកនាង រួមទាំងតារាស៊ិចស៊ីមួយចំនួនទៀតផងដែរ ៕

ចុះប្រិយមិត្ដទៃទៀតយល់យ៉ាងណាដែរ?

សាររបស់ ស្រីម៉ុច
សាររបស់ ស្រីម៉ុច
ស្រីម៉ុច និងគ្រួសារ
ស្រីម៉ុច
ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]