ភ្នំពេញ៖ បើនិយាយពីឈ្មោះ ប៉ុបពី ប្រិយមិត្តជាច្រើនពិតជាស្គាល់ហើយថា នាងគឺជាតារាភេទទី៣មួយរូបដែលមានរូបសម្រស់ស្រស់ស្អាត ឬក៏រូបរាងស្អាតប្រៀបដូចជាមនុស្សស្រីពិតៗ ខណៈនាពេលបច្ចុប្បន្ននេះនាងមានវ័យកាន់តែច្រើនឡើង។

យ៉ាងណាមិញប្រិយមិត្តជាច្រើនប្រាកដជាបានដឹង ពីជីវិតគូស្នេហ៍របស់នាងដែលបានបើកបង្ហាញស្រលាញ់គ្នាជាសាធារណៈកាលពីមួយរយៈពេលមុននេះ ដែលអ្នកទាំងពីរតែងតែមានភាពផ្អែមល្ហែមជាមួយគ្នា មិនចាញ់គូស្នេហ៍ដទៃប៉ុន្មាននោះទេ តែនៅក្នុងនោះដែរ ក៏មានពាក្យសម្តីរិះគន់មិនចេះតិចនោះទេ។

ស្រាប់តែ កាលពីពេលថ្មីៗនេះដែរ តារារូបនេះ ក៏បានបង្ហាញសារមួយ ដ៏មានអត្ថន័យជ្រាលជ្រៅ និងធ្វើឲ្យអ្នកគាំទ្រសឹងតែស្រក់ទឹកភ្នែក ដោយមានការនឹកអាណិតដល់រូបនាងយ៉ាងខ្លាំង ដែលបានកើតមកខុសធម្មជាតិ មិនអាចមានកូន ឬក៏រៀបការបានយ៉ាងដូច្នោះ។

ជាមួយគ្នានេះដែរ នាងក៏បានរៀបរាប់យ៉ាងដូច្នោះថា៖«ឲ្យកូនសុំទោសផង លោកពុកអ្នកម្តាយ ទោះកូនកើតមកខុសពីធម្មជាតិក៍ពិតមែន មួយវិញទៀតកូនម្នាក់នេះមិនបានរៀបការនឹងមាន ផ្កាស្លាជូនលោកទាំងពីរ ដូចកូនប្រុសស្រីគេទូទៅក៏ពិតមែន តែកូនម្នាក់នេះមានតែកេរ្តិ៍ឈ្មោះ កិត្តិយស និងភាពល្បីល្បាញជូនម៉ែពុក ហើយជូនគ្រួសារ មិនធ្វើឲ្យសង្គមក្តៅក្រហាយដោយសារកូនតែប៉ុណ្ណឹងទេ អរគុណអ្នកដែលតែងតែមើលងាយខ្ញុំ រើសអើងខ្ញុំ សង្ឃឹមថាប្អូនៗដែលជាភេទទី៣ជំនាន់ក្រោយធ្វើបាន»។

ក្រោយពីបានអានសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលយ៉ាងខ្លាំង ដែលនាងបាននិយាយបែបនេះ ទៅកាន់អ្នកមានគុណទាំងពីរ មិនត្រឹមតែប៉ុណ្ណោះក៏មានមហាជនជាច្រើន ចាំជួយលើកទឹកចិត្តនាងគ្រប់គ្នា៕

ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី កាលប្រលងបវរកញ្ញាភេទទី៣
ម្តាយប៉ុបពី
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី