បរទេស៖ ប្រធានក្រុមអធិរាជស Real Madrid កីឡាករ Sergio Ramos បានក្លាយជាខែ្សការពារដែលអាចបង្ហាញខ្លួនបានច្រើនគេក្នុងឈុតកីឡាករល្អជាងគេ ឫ Best XI ក្រោយពីរូបគេត្រូវបានគេបោះឆ្នោតឲ្យជាប់ឈ្មោះជាបន្ដនៅឆ្នាំនេះ កាលពី២ថៃ្ងមុន។ 

Sergio Ramos

ខែ្សការពាររបស់ក្រុមជម្រើសជាតិអេស្ប៉ាញនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន ក្រោយជួយ Real Madrid លើកពានរង្វាន់ UEFA Champions League ជាលើកទី៣ជាប់គ្នាៗ កាលពីខែឧសភា កន្លងទៅ បន្ទាប់ពីក្រុមមួយនេះបំបាក់ក្រុម Liverpool ក្នុងលទ្ធផល ៣-១។

បើគិតទាំងឆ្នាំនេះទៀត អតីតកីឡាកររបស់ក្រុម Sevilla នេះ បានបង្ហាញខ្លួនក្នុងឈុតកីឡាករល្អផ្ដាច់គេចំនួន ៩ដងហើយ ដែលគ្មានខែ្សការពារណាអាចជាប់ក្នុងឈុតមួយនេះច្រើនជាងរូបគេនោះទេ (ឆ្នាំ២០០៨, ២០១១, ២០១២, ២០១៣, ២០១៤, ២០១៥, ២០១៦, ២០១៧, ២០១៨)៕  

Sergio Ramos
Sergio Ramos
Sergio Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]