អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang ត្រូវបានពិន័យជាទឹកប្រាក់១២៥០ផោន កាលពីថ្ងៃម្សិលមិញនេះក្រោយពីគេបានបើកបរហួសល្បឿង ពោលគឺក្នុងល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយរថយន្ត Lamborghini ។

Pierre-Emerick Aubameyang

អតីតខ្សែប្រយុទ្ធក្លិប Borussia Dortmund នេះនឹងត្រូវរងនូវការផាកពិន័យជាទឹកប្រាក់ចំនួន ១២៥០ ផោន (ជាង ១៦០០ ដុល្លារអាមេរិក) និងត្រូវដកដល់ទៅ ៦ ពិន្ទុក្នុងប័ណ្ណបើកបរ ក្រោយកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងប្រទេសអង់គ្លេសបានធ្វើការចាប់យកនូវសកម្មភាពដែលខ្សែប្រយុទ្ធរូបនេះបានបើកបររថយន្តប្រភេទ Lamborghini ក្នុងល្បឿនដល់ទៅជិត ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

មេធាវីរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិហ្គាបុងនេះ លោក Robert Morris បាននិយាយទៅកាន់សារព័ត៌មាន The Sun ថា៖ «Aubameyang បានសុំទោស និងព្រមទទួលស្គាល់ថាគេពិតជាបានបើកបរលើសល្បឿនមែន។ ហើយគេក៏ព្រមទទួលយកការពិន័យនេះដោយឥតមានការតវ៉ាអ្វីទាំងអស់»។ 

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

គួរឲ្យដឹងថា រថយន្តប្រភេទ Lamborghini Aventador ដែលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាននឹកំពុងតែប្រើប្រាស់នេះអាចមានតម្លៃជាង ២៧ ម៉ឺនផោន (ជាង ៣៥ ម៉ឺនដុល្លាអាមេរិក) ហើយក្នុងនោះក៏មានរថយន្តជាច្រើនគ្រឿងផ្សេងទៀតផងដែរដែលរូបគេកំពុងប្រើប្រាស់៕

Pierre-Emerick Aubameyang
រថយន្តរបស់ Pierre-Emerick Aubameyang

ប្រភព៖ THE SUN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]