អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid និងក្រុមជម្រើសជាតិអេស៉្បាញ នឹងត្រូវលេងដោយគ្មានកីឡាករ Isco ដែលជាខែ្សបម្រើនាំលេងម្នាក់កំពុងឡើងជើងខ្លាំងនាពេកបច្ចុប្បន្ននេះ។ 

Isco

ខែ្សបម្រើដែលមានដើមកំណើតក្នុងទីក្រុង Malaga នេះ កំពុងមានជំងឺរលាកខែ្នងពោះវៀន ហើយរូបគេនឹងត្រូវវះកាត់ព្យាបាល ដែលតម្រូវឲ្យគេសម្រាកយ៉ាងហោចណាស់ក៏ជិត១ខែដែរ។

អតីតខែ្សបម្រើរបស់ក្រុម Malaga នេះ នឹងត្រូវខកខានការប្រកួតឲ្យក្រុម Real Madrid ចំនួន៤ប្រកួត និងក្រុមជម្រើសជាតិអេស្ប៉ាញចំនួន២ប្រកួត។  

នៅថៃ្ងទី២ ខែតុលាខាងមុខនេះ ក្រុមម្ចាស់ជើងឯក១៣សម័យ Champions League  នឹងត្រូវធើ្វដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីតទល់នឹងក្រុម CSKA Moscow ក្នុងវគ្គសន្សំពិន្ទុតាមពូលនៃពានរង្វាន់កំពូលអឺរ៉ុប ខណៈ៤ថៃ្ងក្រោយ ពួកគេនឹងត្រូវទៅលេងកីឡដ្ឋាន Estadio Mendizorroza ក្នុងការប្រកួតលីកចុងក្រោយ មុនពេលសម្រាកដើម្បីធើ្វការប្រកួតក្រុមជម្រើសជាតិ៕ 

Isco

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]