ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស ដែលជាតន្ត្រីករដ៏ល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស បានស្រលាញ់ និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

ជាក់ស្តែងបច្ចុប្បន្ននេះ គឺអ្នកទាំងពីរនៅរង់ចាំ តែថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាប៉ុណ្ណោះ ដើម្បីកសាងគ្រួសារមួយដ៏កក់ក្តៅ សម្រាប់ទៅថ្ងៃអនាគតរបស់ពួកគេ។

យ៉ាងណាមិញ ស្របពេលជាមួយនឹងការរង់ចាំ ថ្ងៃចូលរោងការរបស់ខ្លួន ដែលនឹងកើតឡើងនាឱកាសល្អណាមួយនោះ ជារឿយៗគេក៏តែងឃើញ គូស្នេហ៍មួយគូនេះ មានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតរមួត មិនណយនោះឡើយ។

ជាពិសេស ចំណងស្នេហ៍មួយនេះ ក៏កាន់តែមានភាពរ៉ូមែនទិកខ្លាំងឡើងៗ លើសពេលមុនៗផងដែរ ព្រោះពេលទៅដើរកម្សាន្ត ឬពេលដើរផ្សារ និងញ៉ាំអាហារម្តងៗ គឺមិត្តប្រុស សុខ ស្រីលក្ខ័ណ៏ បានមើលថែរូបនាង បានយ៉ាងល្អ និងបណ្តើរគ្នាយ៉ាងត្រសង ដើម្បីបង្កើតអនុស្សាវរីយ៍រួមគ្នាមិនដែលដាច់នោះទេ។

ជាមួយគ្នានេះដែរ ក៏មានប្រិយមិត្តអ្នកគាំទ្រគូស្នេហ៍មួយគូនេះ តែងតែបានជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នាជារៀងរហូត និងឆាប់មានដំណឹងល្អនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស
សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស
សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស
សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស
សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស
សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស
សុខ ស្រីលក្ខ័ណ៏ និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីលក័្ខណ៏