យោងទៅតាមប្រភពពត៌មាន របស់ប្រទេសចិន បានឲ្យដឹងថា មានហេតុការណ៍គួរអោយ តក់ស្លុតមួយ បានកើតឡើងនៅឯប្រទេសចិន ដោយសារតែ មានបុរសវ័យក្មេងម្នាក់ យកកាំបិត កាប់មនុស្សដែលកំពុងធ្វើដំណើរនៅតាមផ្លូវ យ៉ាងសាហាវជាទីបំផុត។

បុរសគ្មានការងារធ្វើម្នាក់ អាយុ ២១ឆ្នាំ បានកាន់កាំបិត ដើរកាប់អ្នកដំណើរតាមផ្លូវ ដោយគ្មានមូលហេតុ គួរអោយញាក់សាច់ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី ២ កន្លងទៅថ្មីៗនេះ ដោយបណ្តាលអោយមនុស្ស ម្នាក់ស្លាប់បាត់បង់ជីវិត និង ៥នាក់ទៀត រងរបួស ដោយក្នុងនោះ មានស្រ្តីចំណាស់ម្នាក់ ត្រូវជនល្មើស កាប់ដាច់ច្រមុះតែម្តង។

យ៉ាងណាមិញ ហេតុការណ៍ដ៏គួរអោយរន្ធត់នេះ ក៏ត្រូវបានថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅទីនោះ ដោយបានថតជាប់នូវទិដ្ឋភាពទាំងស្រុង នៃការវាយប្រហារផងដែរ។

សូមទស្សនានូវវីដេអូខាងក្រោម ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]