ភ្នំពេញ៖ បើទោះជាបានក្លាយជាអ្នកជំនួញ និងមានតំណែងជាទីប្រឹក្សាប្រចាំក្រសួងមួយ ប៉ុន្តែតារាចម្រៀងចាស់វស្សា ដែលត្រូវគេស្គាល់ថាជាពិធីករវិទ្យុជាតិផង បានអះអាងថាលោកមិនបោះបង់ការងារសិល្បៈនោះទេ ដោយលោកទើបនឹងធ្វើអ្នកសិល្បៈភាគច្រើនចាប់អារម្មណ៍នឹងការផលិតកម្មកម្សាន្តបន្តផ្ទាល់មួយ ដែលជាកម្មវិធីទទួលបានការគាំទ្រខ្ពស់មួយ នៅលើបណ្ដាញហ្វេសប៊ុកនោះផង។ ក្រៅពីធ្វើឱ្យកម្មវិធីកម្សាន្តមួយនេះ លេចរូបរាងកាន់តែខ្លាំងលោកក៏បានប្រកាសថានឹងបញ្ចេញស្នាដៃឱ្យសកម្មជួយជម្រុញដល់វិស័យសិល្បៈផងដែរ។

លោក កុយ ស៊ីឌឿន

លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី និយាយថា ការផលិតកម្មវិធីកម្សាន្ត ដែលលោកបានផ្សាយបន្តផ្ទាល់លើផេកក្លឹបសិល្បៈ ឌី ភី ដែលមហាជនបានឃើញនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩ យប់នោះ មិនមែនជាការចំណាយតិចតួចនោះទេ ដោយសារតែលោកបានរៀបចំទម្រង់កម្មវិធីទាំងមូលឱ្យមានលក្ខណៈមិនខុសពីកម្មវិធីរបស់ទូរទស្សន៍មួយ ក្នុងបំណងឱ្យតារាសិល្បៈចាស់ក្មេងប៉ះគ្នា។

លោកថាកម្មវិធីកម្សាន្តមួយនេះ លោកតែងអញ្ជើញតារាសិល្បៈល្បីៗ ទាំងផ្នែកយុវវ័យ និងតារាជើងចាស់មួយរូបឱ្យផ្ដល់កិច្ចសម្ភាសន៍ជុំគ្នា ដោយមិនប្រកាន់ថាជាតារាសម្ដែង តារាចម្រៀង ឬតារាកំប្លែងនោះឡើយ ដោយក្រៅពីបង្ហាញសមត្ថភាពសិល្បៈក៏ផ្ដល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។

បំណងទាំងមូលរបស់កម្មវិធី លោកថាចង់គាស់កកាយតារាមួយចំនួន ដែលមហាជនចង់ភ្លេចមុខអោយមានឱកាសបង្ហាញស្នាដៃជាថ្មី ជាពិសេសគឺបានបញ្ចេញសម្លេង និងរូបពិតឱ្យមហាជនបានឃើញ។ ក្នុងនោះលោកថាកម្មវិធី មិនផ្ដោតតែលើការច្រៀងរាំ និងការបង្ហាញសមត្ថភាពរបស់សិល្បករនោះទេ ប៉ុន្តែក៏ផ្ដោតជាសំខាន់លើសំនួរឈ្នះរង្វាន់ ដែលសំនួរទាំងនោះសុទ្ធតែពាក់ព័ន្ធពីវប្បធម៌ និងច្បាប់ចរាចរណ៍ និងពីចំណេះដឹងប្រចាំថ្ងៃ ដែលមនុស្សមើលរំលង។

លោក កុយ ស៊ីឌឿន បញ្ជាក់ថាអ្វីដែលលោកបានធ្វើ គឺដោយសារតែចង់រួមចំណែកជួយឱ្យសកម្មភាពសិល្បករមានការផុសផុស ជាពិសេសគឺបានរួមចំណែកជួយឱ្យកេរ្តិ៍ឈ្មោះរបស់តារាសិល្បៈមួយចំនួនអណ្ដែតឡើងឱ្យកាន់តែប្រសើរ អ៊ីចឹងហើយទើបលោកប្រកាសចំណាយផលិតកម្មវិធីទាំងមូល ដោយមិនខ្វល់ពីការខាតបង់។ 

លោកគម្រោងនឹងធ្វើកម្មវិធីមួយចំនួនផ្សេងទៀត ដែលអាចជម្រុញឱ្យមានការឈានឡើងក្នុងនាមជាអ្នកសិល្បៈមួយរូប ដើម្បីបង្ហាញថាបើទោះជាលោកបានក្លាយជាអ្វី ក៏លោកនៅតែជាអ្នកសិល្បៈ។ 

យ៉ាងណាមិញ លោកថាកម្មវិធីបន្តផ្ទាល់ ដែលលោកបានផលិតរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍នោះ នឹងកាត់នៅថ្ងៃអង្គារចោល ចាប់ពីរដូវប្រាំងតទៅ ដោយសារតែក្នុងពេលនោះលោកក៏រវល់ ហើយតារាសិល្បៈល្បីៗភាគច្រើនក៏មិនងាយអញ្ជើញ៕

លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម ឌី ភី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]