ភ្នំពេញ៖ ជីវិតឯកជនរបស់គ្រួសារ ពិធីការិនីល្បីឈ្មោះ ទាំង២នាក់បងប្អូន ពោលគឺកញ្ញា ឌួង ហ្សូរីដា និងប្អូនស្រី ឌួង ហ្សូរីម៉ា ត្រូវបានគេដឹងយ៉ាងច្បាស់ថា អ្នកទាំង២មានការរស់នៅយ៉ាងសម្បូរបែប មិនធម្មតាឡើយ។ ព្រោះរាល់របស់ប្រើប្រាស់មិនថាកាបូប ស្បែកជើង ឬសម្លៀកបំពាក់ គឺមានច្រើនម៉ូត ច្រើនម៉ាក ដែលមួយៗសុទ្ធតែមានតម្លៃថ្លៃៗទាំងអស់។

តួយ៉ាង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែកាលពីយប់មិញនេះដែរ ទាំងពីរនាក់បងប្អូន បានសម្រេចចិត្តប្រមូលរបស់ប្រើប្រាស់ទាំងនោះ មកធ្វើការប្រកាសលក់ឡៃឡុងក្នុងតម្លៃថោកៗ ដើម្បីយកលុយទាំងអស់ ទៅជួយសាងសង់ផ្ទះបាយរបស់សាលាដូង នៅលើភ្នំគីរីរម្យ។

ទង្វើនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តអ្នកគាំទ្រ ពេញចិត្តនិងកោតសរសើរតារាស្រីទាំង២រូបនេះជាខ្លាំង ព្រោះមិននឹកស្មានថា តែនៅក្មេងសោះបងប្អូនស្រីមួយគូ បានធ្វើរឿងសប្បុរសធម៌ ជួយសង្គមយ៉ាងច្រើនទៅហើយ៕

ខាងក្រោមនេះជាកាបូប ស្បែកជើងប្រ៊េនៗរបស់ឌួង ហ្សូរីដា និងប្អូនស្រី ដែលធ្វើការលក់ឡៃឡុង៖

ស្បែកជើងកាបូបរបស់ ហ្សូូរីដា
ស្បែកជើងកាបូបរបស់ ហ្សូូរីដា
ស្បែកជើងកាបូបរបស់ ហ្សូូរីដា
ស្បែកជើងកាបូបរបស់ ហ្សូូរីដា
ស្បែកជើងកាបូបរបស់ ហ្សូូរីដា
ស្បែកជើងកាបូបរបស់ ហ្សូូរីដា
ហ្សូូរីដា និងប្អូនស្រី
ហ្សូូរីដា និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីម៉ា