អេស្ប៉ាញ៖ គ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona លោក Ernesto Valverde ជឿជាក់ថា ខ្សែប្រយុទ្ធ Lionel Messi គួរតែកីឡាករម្នាក់ដែលអាចឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA មិនមែនខ្សែបម្រើ Luka Modrić របស់ក្រុម Real Madrid នោះទេ។

Ernesto Valverde

Modric ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យក្លាយជាកីឡាករល្អជាងគេប្រចាំឆ្នាំ ២០១៨ កាលពី២ថៃ្ងមុន ខណៈដែលមិនមានឈ្មោះរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងបញ្ជីកីឡាករ ៣នាក់ចុងក្រោយនោះទេ ដោយក្នុងនោះគឺមានតែអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo, ខ្សែប្រយុទ្ធរបស់ក្លិប Liverpool កីឡាករ Mohamed Salah និងចុងក្រោយគឺកីឡាករ Modric នេះតែម្តងដែលជាអ្នកឈ្នះនៅក្នុងឆ្នាំនេះ។

ជាមួយគ្នានេះដែរលោក Valverde បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបការប្រកួតនៅយប់នេះថា៖ «នេះមិនមែនជាពេលដែលយើងត្រូវធ្វើការប្រៀបធៀបថា តើកីឡាកររូបណាល្អជាងកីឡាកររូបណានោះទេ ប៉ុន្តែសម្រាប់ខ្ញុំ Messi នៅតែជាកីឡាករល្អបំផុតនៅក្នុងលោក ហើយ Modric ក៏ជាកីឡាករល្អម្នាក់ដែរសម្រាប់ឆ្នាំនេះ»។

Ernesto Valverde និង Lionel Messi
Lionel Messi និង Luka Modrić

គួរឲ្យដឹងថា ក្នុងជំនួបជាមួយក្រុម Leganes នៅក្នុងយប់ថ្ងៃពុធ នេះគ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona ក៏បានបញ្ជាក់ផងដែរថា ក្រុមរបស់លោកនឹងមិនមានវត្តមានរបស់ខ្សែការពារ Clement Lenglet នោះទេ ដោយសារតែគេទទួលបានកាតក្រហមនៅក្នុងការប្រកួតមុនជាមួយក្រុម Girona ៕

Lionel Messi និង Luka Modrić

ប្រភព៖ REUTERS

Lionel Messi និង Luka Modrić

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]