អង់គ្លេស៖ គ្រូបង្គោលរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយប្រាប់កូនក្រុមរបស់លោកទាំងអស់ថា លោកនឹងមិនអនុញ្ញតឲ្យ Pogba ដើរតួនាទីជាប្រធានក្រុមទៀតទេ។ 

្Mourinho និង Pogba

សារព័ត៌មាន SunSport បានបង្ហើបកាលពីយប់មិញអំពីការមិនខ្វាយខ្វល់របស់ Pogba ទៅលើការប្រកួតដែល Man Utd ប្រកួតបានត្រឹមស្មើ Wolves ១-១ កាលពីថៃ្ងសៅរ៍ នៅ Old Trafford ដែលធើ្វឲ្យគម្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool កើនឡើងរហូតដល់ទៅ ៨ពិន្ទុ។

ប្រភពមួយចំនួនបានរាយការណ៍បន្ថែមថា ខែ្សបម្រើជម្រើសជាតិបារាំងនេះ ក៏បានធើ្វការរិះគន់អំពីទម្រង់លេងរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ផងដែរ ខណៈ Man Utd ចាប់ផ្ដើមរដូវកាលថ្មីនេះ ពុំសូវល្អប៉ុន្មាននោះទេ ដោយមានត្រឹម១០ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ការប្រកួត៦សប្ដាហ៍កន្លងមកនេះ ក្នុងក្របខណ្ឌ Premier League។  

្Mourinho និង Pogba

បន្ថែមពីលើនេះ ក្នុងការប្រកួតដែល Man Utd ធ្លាក់ចេញពីពាន Carabao Cup កាលពីយប់មិញក្រោមថ្វីជើងក្រុម Derby County ក៏ Pogba មិនមានឈ្មោះលេង ហើយក៏ពុំមានវត្ដមានមុន និងក្រោយការប្រកួតខាងលើនេះដែរ។

Pogba ក៏ធ្លាប់និយាយក្នុងជំនួបដែលស្មើ Wolves ដែរថា៖ «នៅពេលដែលយើងលេងក្នុងដី យើងគួរតែ សម្រុក, សម្រុក, សម្រុក។ វាជា Old Trafford ហើយពួកយើងលេងទីនេះដើម្បីសម្រុក។ ខ្ញុំគិតថា ក្រុមដ៏ទៃនឹងមានភាពភ័យខ្លាចពេលដែលឃើញយើងសម្រុក។ វាជាកំហុសរបស់យើងសម្រាប់ថៃ្ងនេះ»។

នៅពេលដែលអ្នកសារព័ត៌មានបានសួរទៅកាន់ អតីតខែ្សបម្រើ Juventus នេះ រូបគេបានឆ្លើយថា៖ «ខ្ញុំមិនអាចប្រាប់អ្នកបានទេ ព្រោះខ្ញុំជាកីឡាករ។ វាមិនមែនជាការសម្រេចរបស់ខ្ញុំ»៕  

កាសែតចុះពី Pogba និង JM
កាសែតចុះពី Pogba និង JM
្Mourinho និង Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]