អូស្រ្តាលី៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី គីម លីហ្សា ដែលបោះបង់ ការងារសិល្បៈអ្វីគ្រប់យ៉ាង ទាំងខ្លួនកំពុងតែឡើងកូដខ្លាំង ទៅសាងជីវិតថ្មី ជាមួយនឹងស្វាមី នៅប្រទេសអូស្រ្តាលី។

ប៉ុន្តែការសម្រេចចិត្តរបស់នាង ពិតជាត្រឹមត្រូវ ដែលគិតបែបនេះ ក៏ព្រោះតែ រូបនាង ទទួលបាន ស្វាមី ដែលស្រលាញ់ និងយកចិត្តទុកដាក់នាង ជាទីបំផុត។ ជាពិសេស ស្វាមីនាង តែងតែ ផ្តល់ភាពកក់ក្តៅ និងទិញអ្វី ឲ្យនាងគ្រប់យ៉ាង មិនថា ផ្ទះធំស្កឹមស្កៃ ឡានទំនើប និងសម្ភារៈប្រ៊េនជាច្រើន មិនឲ្យទាស់ចិត្ត។

ជីវិតរបស់ តារាស្រីរូបនេះ កំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសស្រីៗតែម្តង មានការច្រណែន និងចង់បានដូចជាជីវិតដ៏ល្អស្រស់បំព្រង ដូចជានាងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកនាង គីម លីហ្សា បានរៀបការជាមួយនឹង លោក គីវ វុទ្ធី កាលពីខែធ្នូ ឆ្នាំ២០១៣ ហើយបន្ទាប់បានសាងជីវិតគ្រួសារ នៅស្រុកខ្មែរ​ បានតែ១ឆ្នាំ រូបនាង ក៏បានសម្រេចចិត្ត ទៅរួមរស់ តាមស្វាមី នៅប្រទេស អូស្រ្តាលី តែម្តង៕

គីម លីហ្សា និងស្វាមី
គីម លីហ្សា និងស្វាមី
គីម លីហ្សា និងគ្រួសារ
គីម លីហ្សា
គីម លីហ្សា
គីម លីហ្សា
គីម លីហ្សា
គីម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា