ហុងកុង៖ ហុងកុងបើកដំណើរការរថភ្លើងល្បឿនលឿនដំបូងគេបង្អស់តភ្ជាប់ដោយផ្ទាល់ទៅកាន់ប្រទេសចិនដីគោក កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា កន្លងទៅនេះ។

រថភ្លើង G5736
រថភ្លើង G5736

យោងតាមសារព័ត៌មានបានចិនរាយការណ៍ថា រថភ្លើងទំនើបនេះមានពីរគ្រឿង ពោលគឺ G5736 អាចផ្ទុកអ្នកដំណើរបាន ៥០០ នាក់។ មួយទៀតឈ្មោះ G5711 អាចផ្ទុកអ្នកដំណើរបាន ៦០០ នាក់។

រថភ្លើងទាំងពីរគ្រឿងនេះ អាចរត់បានរហូតដល់ ២០០ គីទ្បូម៉ែត្រក្នុងមួយម៉ោង ដូច្នេះវាពិតជាលឿនខ្លាំងមែនទែន។

គួររម្លឹកផងដែរ នៅពេលបើកសម្ពោធជាផ្លូវការនៅថ្ងៃទីមួយ ពួកគេបានលក់សំបុត្រអស់ ៧១,០០០ សំបុត្រ។

រថភ្លើង G5736 និង G5711
សកម្មភាពអ្នកដំណើរនៅលើរថភ្លើងនោះ

តាមប្រភពដដែលបានបង្ហាញថា ផ្លូវដែកថ្មីដែលពួកគេបានសាងសង់ដើម្បីតភ្ជាប់ទីក្រុងហុងកុងទៅទីក្រុងនានាក្នុងប្រទេសចិន រួមមានទីក្រុងសៀងហៃ និងទីក្រុងប៉េកាំងនោះ បានចំណាយទឹកប្រាក់សរុបអស់ ៨៤,៤ ពាន់លានដុល្លារហុងកុង (ប្រហែល ១០,៨ ពាន់លានដុល្លារអាមេរិក)។

រថភ្លើងថ្មីទាំងពីរនេះត្រូវបានគេរំពឹងថា នឹងអាចជួយបង្កើនពាណិជ្ជកម្មនៅក្នុងទីក្រុងហុងកុង ស៊ិនជិន និងក្វាងចូវឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនទៀត។ 

សកម្មភាពអ្នកដំណើរនៅលើរថភ្លើងនោះ
សកម្មភាពអ្នកដំណើរនៅលើរថភ្លើងនោះ

អ្នកដំណើរបានសម្តែងការសប្បាយចិត្តជាមួយនឹងរថភ្លើងថ្មីទាំងពីរនេះជាខ្លាំង ហើយអ្នកខ្លះបាននិយាយថា “វាពិតជាលឿនមែន។ វាដូចជាយើងជិះយន្តហោះអីចឹង។ ឥទ្បូវនេះខ្ញុំអាចធ្វើដំណើរទៅទីក្រុងហុងកុងដោយផ្ទាល់បាន ហើយវាពិតជាល្អប្រសើរខ្លាំងណាស់សម្រាប់មុខជំនួញរបស់ខ្ញុំ៕”

តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]