កោះកុង៖ នៅថ្ងៃទី ៤ ខែ មករាឆ្នំា ២០១៣ កម្លាំងកងរាជអាវុធហត្ថ ខេត្តកោះកុង បានបញ្ជូន ក្រុមចោរលួចមួយក្រុមដែលាមានគ្នា ៤នាក់ប្រុស ៣ នាក់ ស្រី ១ នាក់ទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ឆ័យ ទោសទៅតាមផ្លូវច្បាប់។ក្រុមចោរលួចយ៉ាងសកម្ម ដែលធ្វើដំណើរមកពី ភ្នំពេញភ្លាមបាន ធ្វើ សកម្មភាព ភ្លាមពេលមកដល់ខេត្តកោះកុងដោយចូលលួចឥវ៉ាន់របស់ ប្រជាពលរដ្ឋកាលពីថ្ងៃទី ១ ខែមករា ឆ្នំា ២០១៣ វេលាម៉ោង ៥ និង៣០នាទី នៅចំណុចភូមិ ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅផ្ទះម្ចាស់ឈ្មោះ ប៊ុត ប៊ុនម៉ៃយ៉ា ភេទស្រីអាយុ ២៥ឆ្នំា ដែលក្រុមចោរ លួច បានទូរស័ព្ទដៃ ២គ្រឿង និងសម្ភារផ្សេងៗ មួយចំនួនទៀត។លុះថ្ងៃទី ២ ខែមករាឆ្នំា ២០១៣ ក្រុមចោរបានចូល លួចនៅផ្ទះឈ្មោះ រ៉ុង នាង ភេទប្រុស អាយុ៥២ឆ្នំា ដែលមានទីលំនៅភូមិ២សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទទៀត នៅពេលធ្វើសកម្មភាពលួចត្រូវបានកម្លំាងអ.ហ ខេត្តឃាត់ខ្លួន និង ដកហូតបានសម្ភារវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BE-7457 ម៉ូតូម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាម 1C-7206 ទូរស័ព្ទ ៨គ្រឿង អាយផេតចំនួន ១គ្រឿង ផ្លាស់ចំនួន ៣ ស្រាចំនួន ៤ដប ទឹកអប់ចំនួន ៤ដប កាបូបស្ពាយនិង កាបូបដៃចំនួន ៥ កាបូបដាក់ខោអាវចំនួន ៥ ខោអាវចំនួន ៣កាបូប បណ្ណ័សំគាល់ យានយន្តចំនួន ៦សន្លឹក កាតអេស៊ីលីដា ចំនួន ២សន្លឹកប្រាក់ ដុល្លារចំនួន ៥២ដុលា្លរ លិខិតបញ្ជាក់កិរិយាមាយាទចំនួន ១សន្លឹកខាងលើ នេះជាសម្ភារដែលកម្លំាងសមត្ថកិច្ចដកហូតបានពីក្រុមចោរ។

វរសេនីយត្រីលោក រស់ សុខឿន ប្រធានការិយាល័យស្រាវជ្រាវនិងយុតិ្តធម៌ នៃកងរាជអាវុធខេត្តបាន ឲ្យភ្នាក់ងារដើមអម្ពិលដឹងនៅ ព្រឹកថ្ងៃទី ៤ខែ មករាឆំា្ន ២០១៣ ថាដោយទទួលបាន ព័ត៌មានពីជនរងគ្រោះភ្លាមហើយមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ត្រីលោក ថុង ណារ៉ុង មេបញ្ជាការនិង លោក វរសេនីយឯក ស្រេងហុងនាយសេនាធិការនិងជាមេបញ្ជាការង បានដាក់បញ្ជាឲ្យលោក ដឹកនំាកម្លាំងចុះប្រតិបត្តិការភ្លាម ទៅដល់កន្លែង កើត ហេតុហើយធ្វើការឃាត់ខ្លួន បានភ្លាម នៅថ្ងៃទី ២ខែ មករាឆ្នំា ២០១៣ វេលាម៉ោង ១៤នាទី នៅចំណុចភូមិ ២សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មិនឲ្យរត់រួចខ្លួន ឡើយ។

លោកវរសេនីយ៍ត្រី រស់ សុខឿន បានឲ្យដឹងទៀតថាក្នុងចំណោមចោរ ៤នាក់នេះ មានឈ្មោះ ១ឈ្មោះឌី ហូលីនហៅ ចាបភេទ ប្រុសអាយុ ២៥ឆ្នំា មាន ទីលំនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ២ឈ្មោះ រដ្ឋសត្យាហៅ ខួច ភេទ ប្រុសអាយុ ២២ឆ្នំា មានទីលំនៅសង្កាត់អូរឫស្សី ខណ្ឌ ៧មករា ភ្នំពេញ ៣ឈ្មោះយិន សំណាង ហៅពៅ ភេទប្រុស អាយុ ២៦ ឆ្នំា មានទីលំនៅ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញធ្លាប់ជាប់ គុក ម្តង ។

៤ឈ្មោះ រស់ ទីន ហៅផ្កាយ ភេទស្រីអាយុ ១៨ឆ្នំា មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។លោករស់ សុខឿន បានបញ្ជាក់ថាក្រុមចោរ ទំាំង៤នាក់ បានសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាពលួចពិតប្រាកដមែន។ ហើយលោកនឹងកសាងសំណុំរឿង វត្ថុតាងនិងខ្លួន ជនល្មើសទៅ សាលា ដំបូងខេត្ត នៅព្រឹកនេះ។ ក្រោយពីកម្លំាង អ.ហ ចាប់ខ្លួនក្រុមចោរ ៤នាក់នេះបានហើយ ប្រជាពលរដ្ឋបាននិយាយ ថាក្រុមចោរ ៤នាក់នេះបើ សមត្ថកិច្ចចាប់ពុំបាន ទេនៅថ្ងៃតាំងពិពណ៌ថ្ងៃទី ៦ ខែមករាឆ្នំា ២០១៣ ខាងមុខនេះពុំដឹងត្រូវបាត់បង់អ្វីខ្លះទៀតទេ៕

Photo by DAP-News

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]