ពោធិ៍សាត់ៈស្រី្តម្នាក់ត្រូវបានកម្លាំង នគរបាលស្រុកកណ្តៀង ធ្វើការឃាត់ខ្លួនតាមពាក្យ បណ្តឹងរបស់ម្ចាស់ផ្ទះ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ ខណៈស្ត្រីដែលជាជន សង្ស័យរូបនេះ បានលួចខោអាវម្ចាស់ផ្ទះ ដែលរូបគេ រស់នៅជាមួយបាន រយៈពេល៦ថ្ងៃប៉ុណ្ណោះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីស្ត្រីសង្ស័យនោះ គឺបានលួចយកខោអាវ  របស់ម្ចាស់ផ្ទះប្រហែល ជាមួយការ៉ុង ខណៈដែលម្ចាស់ផ្ទះរវល់រកស៊ីនៅផ្សារពោធិ៍សាត់។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ស្រី្តសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួននេះមានឈ្មោះ សួង ភាព ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជន ស្រុកបាកាង ខេត្តពោធិ៍សាត់ (បច្ចុប្បន្នមកស្នាក់នៅស៊ីស្នួលម្ចាស់ផ្ទះជនរងគ្រោះ)។

លោកបន្តទៀតថា យោងតាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យ និងវត្ថុតាង និងពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ស្រ្តីសង្ស័យ៧យរូបនេះនឹងត្រូវបញ្ជូនទៅ កាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]