អង់គ្លេស៖ អតីតវីរៈបុរសក្លិបកាំភ្លើងធំ Arsenal លោក Ian Wright បាននិយាយនៅក្នុងប៉ុស្តិ៍វិទ្យុរបស់សារព័ត៌មាន BBC ថា ខ្សែប្រយុទ្ធ Alexis Sanchez ទំនងជាអាចនឹងត្រូវក្លិបបិសាចក្រហម Manchester United លក់ចេញនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវកាលក្រោយ ប្រសិនកម្រិតលេងនិងបច្ចេកទេសរបស់គេនៅតែមិនប្រសើរឡើងទេនោះ។

Ian Wright
Alexis Sanchez

លោក Ian Wright ដែលធ្លាប់ជាអតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិបកាំភ្លើងធំ Arsenal បានឲ្យដឹងនៅក្នុងបទសម្ភាសកាលពីម្សិលមិញថា អតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំ Arsenal នេះទទួលបានតម្លៃនឿយហត់ពីក្លិបបិសាចក្រហមប្រមាណជាង ៣៩ម៉ឺនផោនក្នុងមួយសប្តាហ៍ឯនោះ ប៉ុន្ដែលោកមើលឃើញថាគេមិនទាន់បង្ហាញទម្រង់លេងឲ្យបានល្អប្រសើរនូវឡើយទេចាប់តាំងពីខែមករា កន្លងមក។

អតីតវីរៈបុរសក្លិប Arsenal រូបនេះបាននិយាយថា៖ «ប្រសិនបើខ្ញុំជាអ្នកជំនួញវិញ មិនយូរទេ ខ្ញុំនឹងមានវិធានការភ្លាមៗ ប្រសិនបើរូបគេនៅតែមិនអាចបង្ហាញទម្រង់លេងល្អដល់ក្លិប ព្រោះថាកន្លែងរបស់គេនៅមានអ្នកកំពុងរង់ចាំដូចជាកីឡាករ Martial និង Marcus Rashford ជាដើម ដែលនឹងត្រៀមលេងក្នុងតំណែងរបស់គេ»។

Alexis Sanchez

គួរឲ្យដឹងថា ការមកដល់របស់ខ្សែប្រយុទ្ធ Alexis Sanchez នេះដែរក្លិប Manchester United បានចំណាយលុយយ៉ាងច្រើនដើម្បីនាំយកខ្សែប្រយុទ្ធនេះពីក្លិប Arsenal ហើយគិតមកទល់នឹងពេលនេះរូបគេអាចស៊ុតបញ្ចូលទីបានតែ ៣គ្រាប់ប៉ុណ្ណោះនៅក្នុងចំណោមការបង្ហាញខ្លួន ២៣ប្រកួតកន្លងទៅ៕

Alexis Sanchez
Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]