ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ នាយចឺម ដែលពីមុនមហាជនស្គាល់ថា ជាតារាកំប្លែងពូកែខាងសម្តី កាយវិការក្រមិចក្រមើម ដៃរហ័សចាប់មិនទាន់ ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជន ផ្ទុះសំណើចគ្រប់ពេលដែលទស្សនាលោកផងដែរ។

ជាក់ស្តែង ក៏ដូចជាមិនប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងសំដីខ្ពស់ នាយចឺម ត្រូវបានគេឲ្យទៅច្រៀងនៅក្នុងកម្មវិធី ប្រគំតន្រ្តីប្រចាំសប្តាហ៍មួយ ដែលលោកបានបង្ហើបសំនៀង ជាមួយនឹងបទចម្រៀងជាច្រើនបទផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ក្រោយពេលបញ្ចប់ការសម្តែង ក៏មានពិធីការីនីកញ្ញា ជីជី និងពិធីករមួយរូបទៀត បានចេញមកនិយាយសំណេះ សំណាលសួរសុខទុក្ខ នាយចឺម នៅលើឆាកផងដែរ។ តួយ៉ាង មកដល់ត្រឹមនៅទីទី ១៣:២៨ នៃវីដេអូខាងក្រោមនេះ នាយចឺម បានលេងស្ទាយ៍ធ្វើភ្ញាក់ បន្លំឱបពិធីការិនីរាងតូចច្រឡឹង កញ្ញា ជីជី ជាច្រើនដង រហូតដល់ថ្នាក់ដេកដួល ដាច់ផ្ងារទាំងពីរនាក់តែម្តង។

ហើយអ្វីដែលគួរឲ្យអស់សំណើចទៅទៀតនោះ នាយចឺមក៏បានធ្វើជាបន្លំភ្ញាក់ម្តងទៀត ដោយមានបំណងចង់ហក់ធាក់ពិធីករប្រុស ដោយសារតែព្យាយាមរារាំងលោកមិនឲ្យឱប ជីជីបន្ត ប៉ុន្តែដោយសំណាងអាក្រក់ ខណៈលើកជើងធាក់ ក៏ស្រាប់តែរហែកខោ កណ្តាលឆាក បង្កភាពផ្ទុះសំណើចពេញឆាក តែម្តង៕

ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោម នៅនាទីទី (១៣:២៨)៖

នាយចឺម
ជីជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី