ភ្នំពេញ៖ ជាការពិតណាស់មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ជីវិតគ្រួសារឯកជនរបស់កំពូលតារាចម្រៀងសម្លេងធ្ងន់លោក ខេមរៈ សិរីមន្ត កាន់តែប្រកាសខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ផ្ទុយស្រឡះកាលពីគ្រាមុន ដែលលោកព្យាយាមលាក់បាំងមិនឲ្យមហាជនដឹងឡើយ។

ជាក់ស្ដែង អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ មុននេះបន្តិចម្ចាស់បទ «ខ្ញុំលែងត្រូវការស្នេហា» រូបនេះ ស្រាប់តែឆ្លៀតទម្លាយពាក្យប៉ុន្មានម៉ាត់ជូន ចំពោះភរិយាជាទីស្រលាញ់របស់ខ្លួន ដែលធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គម ជាមួយពាក្យពេចន៍ បង្កប់ដោយរយលានអត្ថន័យ ដោយក្នុងនោះលោកបានរៀបរាប់ថា៖

«បងជាប្តីធម្មតាៗម្នាក់ប៉ុណ្ណោះ អូនទើបជាភរិយាដ៏ល្អ តាំងពីពួកយើងស្រលាញ់គ្នាមកអូនមិនដែលចង់បានអ្វីពីបងឡើយ អូនថាសុំត្រឹមមានបងក្បែរនឹងស្រលាញ់អូន គឺគ្រប់គ្រាន់ហើយ សម្រាប់អូន បងមានសំណាងណាស់ដែលមានអូនជាភរិយា »។

សារខ្លីមួយនេះ កំពុងធ្វើឲ្យគ្រប់គ្នា ជាពិសេសភរិយារបស់លោក រំភើបចិត្ត រហូតអាចសឹងតែស្រក់ទឹកភ្នែកក៏ថាបាន  ព្រោះរាល់សម្ដីដែលលោកបានថ្លែង ពិតជាផ្អែមល្ហែមខ្លាំងមែនទែន ។ ជាងនេះទៀតនោះ គ្រប់ពាក្យទាំងអស់ រឹតតែបានបញ្ជាក់ឲ្យ ប្រិយមិត្តទស្សនិកជន កាន់តែដឹងច្បាស់ ពីទំហំចិត្តនៃការស្រលាញ់យ៉ាងទំហឹង ដែលលោកមានសម្រាប់គ្រួសារនេះផងដែរ៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្តនិងភរិយា
ខេមរៈ សិរីមន្តនិងភរិយា
ខេមរៈ សិរីមន្តនិងភរិយា
ខេមរៈ សិរីមន្តនិងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត