អាមេរិក៖ ក្រោយ iPhone ជំនាន់ក្រោយបំផុត ៣ គ្រឿងបានចេញលក់លើទីផ្សារ មានមតិគាំទ្រទន្ទឹមនឹងការរិះគន់ជាច្រើន។ ខណៈអ្នកនៅអឺរ៉ុបទៅដេកចាំទិញនៅចក្រភពអង់គ្លេស អ្នកអាស៊ីបានជិះយន្តហោះទៅតម្រង់ជួររង់ចាំទិញនៅសិង្ហបុរី ដោយការនិយមទូរសព្ទប្រ៊េនកំពូលមួយនេះ។

iPhone XS, iPhone XS Max

ថ្វីបើក្រុមហ៊ុន Apple បានអះអាងថា iPhone XS និង XS Max មានកញ្ចក់អេក្រង់ធន់បំផុតក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនក៏ដោយ ក៏តាមរយៈការពិសោធន៍ភាពធន់នៃអេក្រង់បញ្ជាក់ថា ទូរសព្ទទំនើបចុងក្រោយបំផុតទាំងពីរនេះងាយនឹងបែកស្រាំ ពេលធ្លាក់ពីកម្ពស់ប្រមាណ ១.៨៣ ម៉ែត្រ។

កញ្ចក់ខាងក្រោយប្រេះស្រាំខ្ទេច

ជាលទ្ធផល ក្នុងចំណោម iPhone ទាំងពីរ យើងឃើញថា iPhone XS ទទួលបានពិន្ទុ ៨៦ ដែលងាយនឹងបែកប្រេះជាង iPhone XS Max ដែលមានពិន្ទុត្រឹម ៧០ (ពិន្ទុកាន់តែខ្ពស់ កាន់តែងាយបែក) ដោយពេលខ្លះមិនត្រឹមតែបែកអេក្រង់ទេ ថែមទាំងមិនអាចដំណើរការម៉ាស៊ីនបានទៀតផង។ 

កញ្ចក់ខាងមុខប្រេះស្រាំខ្ទេច

យ៉ាងណាមិញប្រភពក៏បានបញ្ជាក់ពីតម្លៃជួសជុលដូចខាងក្រោម៖

iPhone XS៖ ជួសជុលអេក្រង់ ២៧៩ ដុល្លារ ខណៈជួសជុលម៉ាស៊ីន ៥៤៩ ដុល្លារ។

iPhone XS Max៖ ជួសជុលអេក្រង់ ៣២៩ ដុល្លារ ខណៈជួសជុលម៉ាស៊ីន ៥៩៩ ដុល្លារ។

សូមបញ្ជាក់ថា តម្លៃទាំងនេះសម្រាប់តែអតិថិជនដែលមិនទាន់ទទួលបានសេវាកម្ម Apple Care ប៉ុណ្ណោះ។

ការដាក់ទូរសព្ទក្នុងទឹកស្រាបៀរ

ទោះយ៉ាងណា ប្រសិនបើមេកន្ទ្រាញស្មាតហ្វូននាពេលបច្ចុប្បន្នទាំងពីរធ្លាក់ទឹកវិញ ទោះក្នុងចានបង្គន់ក្តី ក៏រាប់ទុកថាជាសំណាងល្អដែរ ព្រោះតាមរយៈការធ្វើតេស្តដដែល iPhone XS និង XS Max អាចធន់នឹងការធ្លាក់ចូលទឹកទាំងស្រុងជម្រៅ ១.៥២ ម៉ែត្រ ឬស្មើនឹងស្រាបៀរ ១៣៨ កំប៉ុង ក្នុងរយៈពេល ៣០ នាទីដោយមិនប៉ះពាល់អ្វីទាំងអស់៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]