ខេត្តរតនគិរី ៖ អគ្គិភ័យបានលេបត្របាក់ខ្ទេចផ្ទះ១ខ្នង ធ្វើអំពីឈើលើថ្មក្រោម ដែលតាមម្ចាស់ផ្ទះអះអាងថា ដោយសារទុស្សេខ្សែភ្លើងចេញពីផ្ទះបាយ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី៤ មករា ២០១៣ ក្បែរផ្សារបានលុង ស្ថិតក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឱ្យដឹងថា អគ្គិភ័យនេះពុំបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែផ្ទះទាំងមូលត្រូវបានអគ្គិភ័យឆាបឆេះហ្មត់គ្មានសល់ ។ ម្ចាស់ផ្ទះខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះចែ ថា អាយុជាង៤០ឆ្នាំ ជាអាជីវករនៅផ្សារបានលុង ។ ក្នុងហេតុការណ៍នេះ គេឃើញឡានទឹក៤គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ទើបមិនបណ្តាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកដទៃ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕










បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]