បារាំង៖ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបបានប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតឡើងវិញទៅលើបញ្ហាហិរញ្ញវត្ថុរបស់ក្លិបអ្នកចាយលុយច្រើនរបស់ប្រទេសបារាំង Paris Saint-Germain ។

ក្លិប Paris Saint-Germain

បន្ទាប់ពី UEFA បានលុបចោលនូវច្បាប់ហិរញ្ញវត្ថុ (FFP) ដែលបានដាក់បន្ទុកទៅលើក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់បារាំងកាលពីខែ មិថុនា កន្លងទៅ ពេលនេះពួកគេបាននិយាយថា គេនឹងសម្រេចចិត្តធ្វើការត្រួតពិនិត្យឡើងវិញនូវបញ្ហាការគ្របគ្រងហិរញ្ញវត្ថុរបស់ក្លិបបារាំងមួយនេះ ដោយក្នុងនោះ UEFA បានចេញនូវសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖

អង្គភាពគ្រប់គ្រងហិរញ្ញវត្ថុផ្នែកកីឡាបាល់ទាត់ (CFCB)

គួរឲ្យដឹងថា ក្លិបបាល់ទាត់ Paris Saint-Germain បានចំណាយលុយទ្វេដងនៅក្នុងឆ្នាំ ២០១៧កន្លងទៅ ដើម្បីធ្វើការនាំយកខ្សែប្រយុទ្ធ Neymar ពីក្លិបអ្នកមានបុណ្យ FC Barcelona នៅក្នុងតម្លៃថ្លៃ ១៩៨ លានផោន (ជាង ២៥៩ លានដុល្លារអាមេរិក) ដែលជាតម្លៃមួយថ្លៃបំផុតនៅក្នុងកំណត់ត្រាពិភពលោក។

នៅក្នុងរដូវក្តៅនេះវិញពួកគេបានសម្រេចចិត្តទិញផ្តាច់នូវខ្សែប្រយុទ្ធឆ្នើមមួយរូបទៀតគឺកីឡាករ Kylian Mbappe នៅក្នុងតម្លៃ ១៦៦ លានផោន (ជាង ២១៧ លានដុល្លារអាមេរិក) ក្រោយពីអតីតខ្សែប្រយុទ្ធរបស់ក្លិប Monaco នេះបានចូលរួមជាមួយ PSG ក្នុងនាមជាកីឡាករខ្ចីជើងអស់មួយរដូវកាលរួចមក៕

Neymar
Kylian Mbappe

ប្រភព៖ Eurosport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]