ថៃ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព តួអង្គកាចឆ្នាស់នៅក្នុងរឿង«ផ្កាថ្ម» កញ្ញា នីតា វរវង្ស កាន់តែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ បន្ទាប់ពីបានចេញថតរឿងដ៏ល្បីមួយនេះ មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពនៃការសម្តែងរបស់នាងក៏បានធ្វើឲ្យ អ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នាដែរ។

នីតា វរវង្ស

បច្ចុប្បន្នតារារូបនេះកាន់តែមានភាពមមាញឹកខ្លាំង នៅក្នុងសង្គមសិល្បៈសម្តែង ដោយត្រូវបានផលិតករជាច្រើន បានហៅនាងថតគ្រប់គ្នាតែម្តង ដោយភាគច្រើនគឺជារឿងភាគតែម្តង។

តែទោះបីជាតារារូបនេះមានភាពមមាញឹកខ្លាំង នៅក្នុងសិល្បៈយ៉ាងណាក្តី ក៏នាង ឆ្លៀតពេលជាពិសេស ជូនអ្នកម្តាយជាទីស្រលាញ់ដើរលេងនៅក្រៅប្រទេស យ៉ាងមានភាពសប្បាយរីករាយ។

ជាមួយគ្នានេះដែរ ការដែលនាងនាំម្តាយដើរលេងលើកនេះ ក៏បានធ្វើឲ្យអ្នកម្តាយសប្បាយ និងញញឹមបិទមាត់មិនជិតនោះទេ នៅពេលដែលបានឃើញកូនមិនភ្លេចអ្នកម្តាយ ខណៈពេលដែលការងារសិល្បៈកំពុងតែរវល់ខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស
នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស
នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស
នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស
នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស
នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស
នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស
នីតា វរវង្ស នាំម្តាយដើរលេងក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]