អង់គ្លេស៖ ពានរង្វាន់ជាច្រើនបានធើ្វការប្រគល់ឲ្យកីឡាករ និងគ្រូបង្វឹកឆ្នើម ៗដែលមានស្នាដៃដឹកនាំក្រុមបានយ៉ាងល្អក្នុងឆ្នាំ២០១៨ កាលពីម្សិលមិញ ខណៈបុគ្គលល្បីៗក្នុងពិភពបាល់ទាត់ទូទាំងពិភពលោក ក៏បានបង្ហាញខ្លួនផងដែរកាលពីយប់មិញនេះ។ 

ឈុតកីឡាករល្អជាងគេ

ពិធីដែលប្រារព្វឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលរៀបចំឡើងនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសនេះ បានប្រព្រឹត្ដិទៅដោយភាពសប្បាយរីករាយ និងរំភើបត្បិតពានរង្វាន់ជាច្រើនបានធើ្វការប្រគល់ជូនដល់កីឡាករ គ្រូបង្វឹកដែលមានស្នាដៃជួយក្លិប និងក្រុមជម្រើសជាតិរបស់គេក្នុងឆ្នាំ២០១៨។

Modric ឈ្នះពានកីឡាករល្អជាងគេ

យ៉ាងណាមិញ ប្រិយមិត្ដមួយចំនួនក៏មានមន្ទិលខ្លះៗជុំវិញបញ្ហាក្នុងការប្រគល់ពានរង្វាន់ របស់ FIFA កាលពីយប់មិញផងដែរ ដោយក្នុងនោះមានដូចជា៖

-ខែ្សប្រយុទ្ធ Mohamed Salah ឈ្នះជ័យលាភីគ្រាប់បាល់ល្អជាងគេ ប៉ុន្ដែគ្រាប់បាល់របៀបនេះត្រូវបាន Messi ស៊ុតចូលសឹងតែរាល់សប្ដាហ៍

-Messi មិនបានជាប់ក្នុងបេក្ខភាព៣នាក់ចុងក្រោយទេ ប៉ុន្ដែជាប់ឈ្មោះក្នុងឈុតកីឡាករល្អជាងគេ

-De Gea ជាប់ឈ្មោះក្នុងឈុតកីឡាករល្អជាងគេ ប៉ុន្ដែមិនអាចឈ្នះជ័យលាភីអ្នកចាំទីល្អជាងគេ

-Salah ស្ថិតក្នុងបេក្ខភាពកីឡាករ៣នាក់ ល្អជាងគេដើម្បីប្រជែងពាន FIFA Best Player ប៉ុន្ដែមិនជាប់ឈ្មោះក្នុងឈុតកីឡាករល្អជាងគេ 

ប្រភព៖ 101greatgoals

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]