អាមេរិក៖ សមាជិក BTS របស់ក្រុមចម្រៀង K-pop បានទៅកាន់ការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ ទី ២៤ ខែកញ្ញា កន្លងទៅនេះ ដើម្បីនិយាយអំពីយុទ្ធនាការ "ស្រឡាញ់ខ្លួនឯង" របស់ពួកគេ ក្នុងការគាំទ្រគំនិតផ្តួចផ្តើមយុវវ័យរបស់អង្គការយូនីសេហ្វដែលមានឈ្មោះថា "Generation Unlimited"។ 

សមាជិក BTS កំពុងថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ

យោងតាមសារព័ត៌មានបរទេសមួយបានរាយការណ៍ថា ភាពជាដៃគូរបស់យូនីសេហ្វនឹងផ្តល់ការអប់រំ និងការបណ្តុះបណ្តាលដ៏ល្អ ដល់យុវជនរាប់លាននាក់ទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០៣០។

លោក Kim Nam-joon ដែលមានរហស្សនាមថា RM បានថ្លែងសុន្ទរកថានៅមហាសន្និបាតលើកទី ៧៣ ថា "BTS បានក្លាយទៅជាសិល្បករដែលសម្តែងនៅក្នុងពហុកីឡាដ្ឋានដ៏ធំ និងលក់អាល់ប៊ុមបានរាប់លាន ប៉ុន្តែខ្ញុំនៅតែជាមនុស្សធម្មតាម្នាក់ដែលមានវ័យ ២៤ ឆ្នាំប៉ុណ្ណោះ។ ប្រហែលជាខ្ញុំបានធ្វើខុសកាលពីម្សិលមិញ ប៉ុន្តែកាលពីម្សិលមិញខ្ញុំនៅតែជាខ្ញុំ ហើយកំហុសទាំងនោះបានធ្វើឲ្យខ្ញុំរឹងមាំដូចសព្វថ្ងៃនេះ។"

BTS ដែលជាក្រុម K-Pop ដំបូងគេបង្អស់ដែលនិយាយទៅកាន់អង្គការសហប្រជាជាតិ បានលើកទឹកចិត្តដល់យុវជនក្មេងៗទាំងអស់ ឱ្យប្រើសម្លេងរបស់ពួកគេដើម្បីនិយាយអំពីបញ្ហាពិភពលោក។

លោក RM បានបន្តថ្លែងថា "ចូរយើងទាំងអស់គ្នាបោះមួយជំហានទៀត។ យើងបានរៀនចេះស្រឡាញ់ខ្លួនឯង ដូច្នេះខ្ញុំលើកទឹកចិត្តឲ្យអ្នករាល់គ្នា និយាយដោយខ្លួនឯង។ មិនថា អ្នកជានរណា មកពីណា មានពណ៌សម្បុរអ្វី ឬភេទអ្វី សូមនិយាយដោយខ្លួនអ្នកផ្ទាល់ ស្វែងរកឈ្មោះរបស់អ្នក ហើយស្វែងរកសម្លេងរបស់អ្នក ដោយនិយាយដោយខ្លួនអ្នកផ្ទាល់។" 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ខាងក្រោមនេះគឺជា Fan របស់ BTS បានបង្ហោះសារគាំទ្រនៅលើគណនី Twitter របស់ខ្លួន៖

សារអ្នកគាំទ្រ BTS នៅលើគណនី Twitter
សារអ្នកគាំទ្រ BTS នៅលើគណនី Twitter
សារអ្នកគាំទ្រ BTS នៅលើគណនី Twitter
សារអ្នកគាំទ្រ BTS នៅលើគណនី Twitter
សារអ្នកគាំទ្រ BTS នៅលើគណនី Twitter
ក្រុមចម្រៀង​ BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]