ភ្នំពេញ៖ ជាការពិតណាស់ ក្រៅពីមានសមត្ថភាពសម្ដែង និងដើរម៉ូតហើយនោះ តារាសម្ដែងប្រុស លោក ប៉ែន ភ័ក្រ សុធារិទ្ធ ថែមទាំងជាតារាប្រុសមួយដួង ដែលមានរូបរាងស្រស់សង្ហា គួរជាទីចាប់អារម្មណ៍ពីសំណាក់មហាជនថែមទៀតផង។

ដោយឡែក ងាកមកចាប់អារម្មណ៍ចំពោះស្ទីលតែងខ្លួនរបស់ កម្លោះសង្ហារូបនេះវិញគេសង្កេតឃើញថា លោក តែងមានការរៀបចំខ្លួន យ៉ាងទាក់ទាញ និងសមសួនមែនទែន ដែលហាក់បីត្រូវជាមួយនឹងកម្មវិធីជានិច្ច។

ជាងនេះទៅទៀត រាល់ពេលបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ធំៗនានា លោក ប៉ែន ភ័ក្រ សុធារិទ្ធ មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយមិនថាចំពោះសម្លៀកបំពាក់ ម៉ូតសក់ ស្បែកជើង លោកបានសម្រិតសម្រាំងយ៉ាងពិសេសតែម្ដង។

ជាក់ស្ដែង បើសិនជាប្រិយមិត្តបុរសៗ មានការពិបាកមិនដឹងគួរតុបតែងបែបណា ឲ្យសាកសមរាល់ពេល ចូលរួមកម្មវិធីពិសេសៗ លោកអ្នក អាចមើលស្ទីលតាមតារារូបសង្ហាមួយដួងនេះបាន ព្រោះថារាល់សម្លៀកបំពាក់ ដែលរូបលោកបានស្លៀកពាក់គឺសុទ្ធសឹងតែជាម៉ូតពេញនិយម ស្រស់សង្ហា ទាក់ទាញចិត្តប្រិយមិត្តនារីៗតែម្ដង៕

ចង់ជ្រាបច្បាស់ តាមដានរូបភាព ខាងក្រោមទាំងអស់គ្នា ៖ 

ប៉ែន ភ័ក្រ សុធារិទ្ធ
ប៉ែន ភ័ក្រ សុធារិទ្ធ
ប៉ែន ភ័ក្រ សុធារិទ្ធ
ប៉ែន ភ័ក្រ សុធារិទ្ធ
ប៉ែន ភ័ក្រ សុធារិទ្ធ
ប៉ែន ភ័ក្រ សុធារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ភ័ក្រ សុធារិទ្ធ