បុរសជនជាតិអ៊ីរ៉ង់ម្នាក់ អាយុ ១៩ឆ្នាំ ដុះរោមនៅលើគ្រាប់ភ្នែកខាងស្តាំយ៉ាងចម្លែក ហើយវាអាចបណ្តាយអោយភ្នែករបស់គេ ខ្វាក់បាន។

បុរសដែលដុះរោមនៅលើគ្រាប់ភ្នែកបាននិយាយថា សាច់ដុះនោះមានចាប់តាំងពី រូបគេបានចាប់កំណើតមកម្ល៉េះ។ ប៉ុន្តែ សាច់ដុះកាន់ធំឡើងៗ រហូតមានទំហំ ៥ មីលីម៉ែត្រ ទៅ ៦ មីលីម៉ែត្រ ចំណែករោមលើគ្រាប់ភ្នែកក៏កាន់តែដុះវែងទៅៗ ហើយវាក៏ចាប់ផ្តើមធ្វើអោយ ភ្នែករបស់គាត់កាន់តែចុះខ្សោយ។

លោកគ្រូពេទ្យភ្នែក ឈ្មោះ Richard Meetz ដែលជាសាស្រ្តាចារ្យ នៅមហាវិទ្យាល័យ Optometry ប្រទេសឥណ្ឌា និង ជាគ្រួពេទ្យដែលត្រៀមវះកាត់ យកសាច់ដុះចេញ បាននិយាយប្រាប់គេហទំព័រ MailOnline ថា រោមដែលដុះលើគ្រាប់ភ្នែកនោះ បណ្តាលមកពី limbal dermoid ដែលប្រភេទសាច់ដុះ ដែលមានឆ្អឹងទន់នៅខាងក្នុង ថែមទាំងជាប្រភេទសាច់ដែល ងាយ ដុះរោមទៀតផង។ គ្រូពេទ្យភ្នែករូបនេះ បាននិយាយបន្តទៀត ថា រោមដែលដុះលើសាច់ពក របស់បុរសជនជាតិ អ៊ីរ៉ង់នោះ មានប្រវែង វែងជាងការគិតរបស់គាត់ពីរដង។ គាត់និយាយបញ្ចាក់ថា ជំងឺនេះជាប្រភេទជំងឺដែល កម្រនឹងជួបប្រទះណាស់។ រូបគាត់ធ្វើការដែលទាក់ទងនឹងភ្នែកអស់ជាច្រើនឆ្នាំ ធ្លាប់ឃើញ ជំងឺបែបនេះតែ២ ដងប៉ុណ្ណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះជំងឺដ៏ចម្លែកនេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]